១ . អ្នកវិភាគនិងយុវជនយល់ថា បណ្ឌិត យ៉ង សាំងកុមារ ចុះចូលគណបក្សកាន់អំណាចទំនងរឿងនយោបាយច្រើនជាងដើម្បីជួយវិស័យកសិកម្ម
អ្នកវិភាគ និងយុវជនមើលឃើញថា អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ សម្រេចចិត្តចុះចូលជាមួយគណបក្សកាន់អំណាចទំនងមកពីរឿងផ្ទាល់ខ្លួន និងនយោបាយច្រើនជាងហេតុផលដើម្បីជួយវិស័យកសិកម្ម។ ប៉ុន្តែមន្រ្តីគណបក្សប្រជាជនអះអាងថា ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយពួកគេ ដើម្បីអភិវឌ្ឍវិស័យកសិកម្មឱ្យឈានទៅមុខ។ អានព័ត៌មានពិស្តារ ...
២ . អាជ្ញាធរក្រុងភ្នំពេញរារាំងក្រុមយុវជនចលនាមាតាធម្មជាតិ ដែលចែកខិត្តប័ណ្ណផ្សព្វផ្សាយជំរុញឱ្យពលរដ្ឋទៅលេងកោះកុងក្រៅ
ក្រុមអាជ្ញាធរខណ្ឌទួលគោក រារាំងក្រុមយុវជនចលនាមាតាធម្មជាតិ ខណៈពួកគេចុះទៅចែកខិត្តប័ណ្ណអំពីកោះកុងក្រៅទៅដល់អ្នកដែលធ្វើដំណើរនៅក្នុងតំបន់នោះ នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា ការរារាំងរបស់ក្រុមអាជ្ញាធរនេះ ធ្វើឡើងក្នុងន័យគំរាមកំហែងដល់ក្រុមយុវជន ដែលសកម្មក្នុងការគិតគូរពីបរិស្ថាន ធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ អានព័ត៌មានពិស្តារ ...
៣ . សមាជិកសភាជាន់ខ្ពស់អូស្ត្រាលី ទាមទារឲ្យដោះលែងមេដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ
សមាជិកសភាជាន់ខ្ពស់អូស្ត្រាលី ទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលី ជួយអន្ត រាគមន៍ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យដោះលែងមេដឹកនាំសហជីព ប្រចាំក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga world) កញ្ញា ឈឹម ស៊ីថរ ឲ្យមានសេរីភាពឡើងវិញ។ មន្ត្រីសហជីព យល់ថា រដ្ឋាភិបាល គួរតែប្រគល់សេរីភាពជូនកញ្ញា ឈឹម ស៊ីថរ ឡើងវិញ ព្រោះការចាប់ឃុំខ្លួនស្ត្រីសហជីពវ័យក្មេងនេះ គ្មានផលចំណេញអ្វីឡើយ ប៉ុន្តែកាន់តែធ្វើឲ្យរដ្ឋាភិបាល ទទួលរងនូវការរិះគន់និងភាពអាម៉ាស់ថែមទៀត។ អានព័ត៌មានពិស្តារ ...
៤ . ពលរដ្ឋ និងព្រះសង្ឃនៅកម្ពុជាក្រោមព្យាយាមបង្រៀនអក្សរខ្មែរដល់កុមារខ្មែរដើម្បីរក្សាអត្តសញ្ញាណជាតិ
ពលរដ្ឋ និងព្រះសង្ឃនៅកម្ពុជាក្រោម ព្យាយាមបង្រៀនអក្សរខ្មែរដល់កូនចៅដើម្បីរក្សាអត្តសញ្ញាណជាតិ និងដើម្បីលើកកម្ពស់វប្បធម៌ អរិយធម៌ខ្មែរ។ ខ្មែរក្រោមតែងដាស់តឿនកូនចៅឲ្យទៅរៀនអក្សរខ្មែរនៅតាមវត្តអារាម ដែលមានព្រះសង្ឃ និងគ្រូជាអ្នកបង្រៀន ដោយមិនគិតពីការនឿយហត់។ គ្រូបង្រៀននៅកម្ពុជាក្រោម ខិតខំបណ្ដុះបណ្ដាលកុមារខ្មែរក្រោមឲ្យចេះអក្សរសាស្ត្រជាតិ ដោយមិនគិតពីប្រាក់ខែឡើយ។ អានព័ត៌មានពិស្តារ ...
៥ . ជនជាតិអូស្ត្រាលីដើមកំណើតខ្មែរបន្តជាប់ឆ្នោតជាសមាជិកសភាមួយអាណត្តិ
ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរមួយរូប គឺលោក តាក់ ម៉េងហ៊ាង បន្តជាប់ឆ្នោតជាសមាជិកសភាមួយអាណត្តិទៀត នៅរដ្ឋវិចតូរីយ៉ា (Victoria) ។លោក ប្ដេជ្ញាបន្តខិតខំជួយដោះស្រាយបញ្ហាសហគមន៍ខ្មែរនិងសហគមន៍ជាតិសាសន៍ដទៃទៀតឲ្យកាន់តែប្រសើរឡើងថែមទៀត។ តើលោក តាក់ ម៉េងហ៊ាង មានប្រវត្តិបែបណានិងបានធ្វើអ្វីខ្លះដើម្បីសហគមន៍ខ្មែរ? អានព័ត៌មានពិស្តារ ...
៦ . ជនជាតិដើមចារ៉ាយ ៣ភូមិ ខេត្តរតនគិរីត្អូញថយចុះទិន្នផលត្រីដោយសារបទល្មើសនេសាទកើនឡើង
ជនជាតិដើមភាគតិចចារ៉ាយជាច្រើនគ្រួសាររស់នៅក្នុងភូមិចំនួន ៣ ក្នុងខេត្តរតនគិរីកៀកព្រំដែនប្រទេសវៀតណាមត្អូញត្អែរពីការថយចុះទិន្នផលត្រីតាមដងទន្លេសេសានដោយសារបទល្មើសនេសាទនៅតែកើតមានច្រើន។ អ្នកភូមិថា អាជ្ញាធរមូលដ្ឋានខេត្តនេះ មិនអើពើបង្ក្រាបបទល្មើសនេសាទទាំងនេះ នោះទេ។ អានព័ត៌មានពិស្តារ ...
៧ . ពលរដ្ឋរស់នៅខេត្តបាត់ដំបងរិះគន់អាជ្ញាធរយកដីសួនច្បារទៅធ្វើផ្សាររាត្រី
ពលរដ្ឋនៅខេត្តបាត់ដំបង រិះគន់អាជ្ញាធរខេត្តនេះ យកដីសួនច្បារសាធារណៈរបស់រដ្ឋ ទៅធ្វើជាផ្សាររាត្រី។ ប្រតិកម្មរបស់ពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តបាត់ដំបង រុះរើដីសួនច្បារមុខអតីតសណ្ឋាគារតេអូ ដើម្បីអភិវឌ្ឍន៍ទៅជាផ្សាររាត្រី។ មន្ត្រីសង្គមស៊ីវិល យល់ថា អាជ្ញាធរខេត្តគួរគិតគូឡើងវិញ អំពីសំណូមពររបស់ពលរដ្ឋ និងគួរមានកិច្ចពិគ្រោះយោបល់ជាមួយពលរដ្ឋជាមុនសិន។ អានព័ត៌មានពិស្តារ ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។