កូនប្រុសលោក លិម គិមយ៉ា ថា ឃាតកម្មលើឪពុកជារឿងនយោបាយនិងប្ដេជ្ញាស្វែងរកយុត្តិធម៌
2025.02.04

កូនប្រុសលោក លិម គិមយ៉ា គឺលោក លិម តូម៉ា អះអាងជាថ្មីថា ឃាតកម្មលើឪពុករបស់លោកជារឿងនយោបាយ។ លោកប្ដេជ្ញាថា នឹងស្វែងរកយុត្តិធម៌ជូនឪពុករបស់លោកឱ្យខាងតែបាន។
ការប្ដេជ្ញាចិត្តបែបនេះ ធ្វើឡើងនៅក្នុងពិធីបញ្ចុះសពលោក លិម គិមយ៉ា នៅសង្កាត់គ្រេតី (Creteil) ជាយក្រុងប៉ារីស នៅរសៀលថ្ងៃទី៣ កុម្ភៈ។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិដែលបានចូលរួមក្នុងពិធីបញ្ចុះសពលោក លិម គិមយ៉ា ឱ្យដឹងថា កូនប្រុសលោក លិម គិមយ៉ា និងភរិយារបស់លោកនឹងជំរុញទៅតុលាការថៃ និងបារាំងបន្ថែមទៀតដើម្បីឱ្យតុលាការទាំងពីរបន្តនីតិវិធីស្វែងរកអ្នកនៅពីក្រោយឃាតកម្មលើលោក គិម យ៉ា ឱ្យកាន់តែឆាប់។
សូមស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និងលោក សម រង្ស៊ី អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។