តុលាការ​របប​ក្រុងភ្នំពេញ​សម្រេច​ចោទ លោក សម រង្ស៊ី ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ

ដោយ ហេង រស្មី
2019-09-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
Screenshot

អ្នកវិភាគ​នយោបាយ យល់ថា ចំណាត់ការ​របស់​តុលាការ​របប​ក្រុងភ្នំពេញ មិនមែន​ជា​ព្រះរាជ បំណង​ព្រះមហាក្សត្រ​នោះ​ទេ ហើយ​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ពិតប្រាកដ គឺ​របប​ក្រុងភ្នំពេញ។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា សម្រេច​ចោទប្រកាន់ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​មួយ​ករណី​ទៀត នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ។ ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​នោះ លោក កែវ សុធា ក៏​ស្នើសុំ​ឱ្យ​មានការ​តាម​ចាប់​ឃុំខ្លួន លោក សម រង្ស៊ី ជា​បណ្ដោះអាសន្ន​ផង​ដែរ។

ចំណាត់ការ​នេះ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ចេញ​លិខិត​បញ្ជា​ឱ្យ​ព្រះ រាជអាជ្ញា ចាត់វិធានការ​ផ្លូវ​ច្បាប់​ជាបន្ទាន់ និង​តឹងរ៉ឹង​បំផុត​ចំពោះ​លោក សម រង្ស៊ី។ រីឯ​ក្រសួង​ព្រះបរមរាជវាំង ក៏​ប្រកាស​ថ្កោលទោស លោក សម រង្ស៊ី ដោយ​បាន​ចោទ​ប្រកាន់​ថា មេ​បក្ស​ប្រឆាំង រូប​នេះ បាន​ប្រើ​ពាក្យ​សម្តី​អសុរោះ​ធ្ងន់ៗ​ប្រមាថ​ព្រះ​កិត្តិនាម​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី។

លោក សម រង្ស៊ី បាន សរសេរ​ឆ្លើយតប​ក្នុង​ប្រអប់​បញ្ចេញមតិ​(comment)​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ លោក​ថា ព្រះបរមរាជវាំង​សព្វថ្ងៃ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ លោក ហ៊ុន សែន ដែល​ជា​ជន ក្បត់ជាតិ​យ៉ាងពិត​ប្រាកដ ពូកែ​តែ​តាម​ធ្វើបាប​អ្នក​ស្នេហាជាតិ ដែល​ប្រឆាំង​របប​គ្រប់គ្រង​របស់​គាត់។ លោក សម រង្ស៊ី បន្ត​ថា អតីត​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហនុ កាល​មាន​ព្រះជន្ម​នៅ​ឡើយ តែងតែ​ប្រទាន​តម្លៃ​ដល់​សកម្មភាព​ស្នេហា​ជាតិ​របស់​លោក ដែល​ធ្វើ​នយោបាយ​ប្រឆាំង​ដាច់ខាត​អំណាច ផ្ដាច់ការ និង​អំពើពុករលួយ​របស់​លោក ហ៊ុន សែន។

ចំណាត់​ការ​ជាថ្មី​របស់​ក្រុងភ្នំពេញ​នេះ បន្ទាប់ពី លោក សម រង្ស៊ី បាន​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ថា ប្រជារាស្ត្រ​ខ្មែរ មិន​អាច​ពឹង​ព្រះមហាក្សត្រ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​បានទេ ព្រោះ របប លោក ហ៊ុន សែន បាន​យក​ព្រះ មហាក្សត្រ ធ្វើជា​ចំណាប់ខ្មាំង​បម្រើ​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន។

កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្ស វង្សវឌ្ឍានា ក៏បាន​បញ្ជា​ឱ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់វិធានការ​ច្បាប់​លើ​លោក សម រង្ស៊ី ដែរ បន្ទាប់​ពី​លោក​សរសេរ​លើ​ហ្វសប៊ុក ដោយ​ចាត់​ទុក​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ថា ជា​លិខិត​ក្លែង ក្លាយ ឬក៏​ជា​លិខិត​មួយ​ដែល​បាន​ធ្វើឡើង​ក្រោម​ការគំរាមកំហែង​ពី​សំណាក់​លោក ហ៊ុន សែន។

អ្នកវិភាគ​នយោបាយ​ដែល​របប​ក្រុងភ្នំពេញ​តាម​ចាប់ខ្លួន លោក គឹម សុខ មាន​ប្រសាសន៍​ថា ចំណាត់​ការ និង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ទាំងនេះ មិនមែន​ជា​ព្រះរាជ​បំណង​របស់​ព្រះមហាក្សត្រ​ឡើយ ប៉ុន្តែ​ជា​បំណង របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​យក​ព្រះនាម​ព្រះអង្គ​ទៅ​ប្រើ​ប្រាស់​សម្រាប់​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន។ ជាពិសេស របប​ក្រុងភ្នំពេញ ចង់​យក​ព្រះនាម​ព្រះមហាក្សត្រ​ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ ដើម្បី​បន្ថែម​សម្ពាធ​កុំ​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា តាម​កាល​កំណត់៖ «បំណង​របស់​ព្រះមហាក្សត្រ​គឺ​ការ​ចង់​បាន​ការ​ផ្សះផ្សា​ជាតិ ប៉ុន្តែ​សេចក្ដី​ថ្លែងការណ៍​ទាំងនោះ ខ្ញុំ​មើល​ខ្លឹមសារ​គឺជា​ការ​ចង់​បាន ឬ​ជា​ការ​រៀបចំ​របស់ រដ្ឋាភិបាល​នៃ​ក្រុម​លោក ហ៊ុន សែន ដែល​យក​ព្រះនាម​ព្រះមហាក្សត្រ​ទៅ​បិត​បាំង។ បើ​និយាយ​ពី ក្រសួងយុត្តិធម៌​យើង​មិនបាច់​និយាយ​ទេ ហើយ​បើ​និយាយ​ពី​ក្រសួង​ព្រះបរមរាជវាំង​វិញ សូម្បីតែ ព្រះបាទ​នរោត្តម សីហនុ កាល​មាន​ព្រះជន្ម​នៅឡើយ មាន​រាជបន្ទូល​ថា ក្រសួង​នេះ គឺជា​ក្រសួង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គេ​តែងតាំង​ទៅ​ឃ្លាំមើល​វាំង កុំ​ឱ្យ​ព្រះមហាក្សត្រ អាច​ធ្វើ​អ្វី​បាន​ទៅតាម​បំណង​ព្រះរាជហឫទ័យ​ដើម្បី​ជាតិ និង​ប្រជារាស្ត្រ»

លោក គឹម សុខ ថ្លែង​បន្ត​ថា អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ពិតប្រាកដ គឺ​ក្រុម​លោក ហ៊ុន សែន ទៅវិញ​ទេ៖ «អ្នកនយោបាយ​នៅ​កម្ពុជា បើ​យើង​និយាយ​ពី​ភាសា និយាយ​មិនសូវ​គោរព​ព្រះមហាក្សត្រ​គឺ​មាន​ដូចគ្នា។ ប៉ុន្តែ​បើ​យើង​និយាយ​អំពី​លក្ខខណ្ឌ​នៃ​ការប្រមាថ​ព្រះមហាក្សត្រ ការ​មិន​គោរព​តួនាទី​ព្រះមហាក្សត្រ និង​មិន​គោរព​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ ដែល​ពេល​មាន​បញ្ហា​ផ្សេងៗ​ ត្រូវ​យក​ព្រះមហាក្សត្រ​ជា​និមិត្តរូប​ ហើយ​គោរព​តាម​ព្រះរាជ​បំណង​របស់​ព្រះអង្គ​ ដើម្បី​ជួយ​ប្រទេសជាតិ និង​ប្រជារាស្ត្រ គឺ​ខ្ញុំ​មើល​ឃើញ​ថា មាន​តែ​រដ្ឋាភិបាល​នៃ​ក្រុម លោក ហ៊ុន សែន​ទេ គឺ​បង្ហាញ​សញ្ញា​ច្បាស់​មិន​ត្រឹមតែ​ពាក្យ​សម្តី​ទេ ថែមទាំង​សកម្មភាព​​ដល់​ទៅ គំរាម ប្តូរ​រាជ​បល្ល័ង្ក​ប្ដូរ​របប ហើយ​នឹង​សង្កត់​ព្រះមហាក្សត្រ​តាម​បំណង​នៃ​មហិច្ឆតា​អំណាច របស់​គេ»

កន្លងមក មេដឹកនាំ​របប​ក្រុងភ្នំពេញ រង​ការ​ចោទ​ថា ប្រើ​ភាសា​ប្រមាថ​ព្រះមហាក្សត្រ​ដែរ ប៉ុន្តែ​ក្រសួង ព្រះបរមរាជវាំង និង​ក្រសួងយុត្តិធម៌​ក្តី មិនដែល​ហ៊ាន​ថ្កោលទោស ឬ​ប្តឹង​លោក ហ៊ុន សែន ឡើយ​។ ផ្ទុយ​ទៅវិញ​ពួកគេ ថែមទាំង​នាំគ្នា​ការពារ​លោក ហ៊ុន សែន ពី​ការរិះគន់​នានា​ទៀត​ផង។

កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ហ៊ុន សែន បាន​និយាយ​ក្នុង​ពេល​លូកដៃ​អន្តរាគមន៍​ជម្លោះផ្ទៃក្នុង​ក្រុមហ៊ុន​ទូរទស្សន៍​ ស៊ី.អិន.ស៊ី (CNC) របស់​ឧកញ៉ា គិត ម៉េង ថា លោក គិត ម៉េង ត្រូវតែ​ធ្វើតាម បញ្ជា​របស់​ដាច់ខាត ព្រោះ​អំណាច​របស់​លោកធំ​ណាស់ សូម្បីតែ​ស្ដេច​ផែនដី​​ក៏ដោយ ​ក៏​លោក​មិន​ព្រឺ​ឆ្អឹង​ខ្នង​ដែរ៖ «ជា​មួយ​​ខ្ញុំ​កុំ​និយាយ​ឱ្យ​សោះ ឪ​ស្ដេច ម៉ែ​ស្ដេច ក៏​ខ្ញុំ​ដាក់​ដែរ កុំ​និយាយ​បញ្ហា​កូន​អ្នកធំ​ក្មួយ​អ្នកធំ ការយោគយល់​អត់​ទេ»

លោក សម រង្ស៊ី ក៏​ធ្លាប់​លើកឡើង​ថា គ្មាន​នរណា​មើលងាយ​ព្រះមហាក្សត្រ ជាង លោក ហ៊ុន សែន នោះ​ទេ ដែល​ជេរប្រមាថ និង​គំរាមកំហែង​ព្រះមហាក្សត្រ តាំងពី​យូរ​ឆ្នាំ​មក​ហើយ ព្រមទាំង​យក​ព្រះមហាក្សត្រ ប្រើ​ជា​ខែល ដើម្បី​បន្តអំណាច​ផ្ដាច់ការ​របស់​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

evil Hun sen getting turmoils before EBA/GPS sanctions and opposition leader come back home

Dictator Hun Sen's last political suicide mission,Hun sen tried to run his CCP ruling party before its run out of gas,or crash to earth in day ahead.This aging dictator overseas his CCP party bigger than the looser and commands its arm forces larger than the army of Jay Varman VII empire.The Khmer pple were suffering daily life,they were running out of patience,and running out of job,money,income,lost houses or land,and resources and they were growing tired to live under fascist dictatorship ruler"HS".Eventually,they were forced to amid defeat by Hun Sen's crooks and thieves.The khmer innocent pple handover their land,crops and their castles to the aggressive thuggish.Jay Varman always quotes that land has always meant power,and pple have always wanted power.After all of these battles,the kingdom was gradually deteriorating.Each time the kingdom needed more resources to make the repairs.Today,we the khmer pple knew that the dictator Hun Sen's kangaroo court is UNOFFICIAL court,UNOFFICIAL pm,and UNOFFICIAL GOVM'T,and this unofficial judicial review in any real sense but rather a glorified kangaroo court corruption"self rubber stamp".The whole world call this unofficial govm't is a shadow of"GOVM'T" not an official govm't.Hun Sen's kangaroo court does function as a rubber stamp to against anyone else criticizing,or disliked its mafia ruler,specially this kangaroo court rubber stamp busiest aggressively waging war on its opposition political top contender"CNRP".This intimidation of dictator Hun Se was so nervous about the opposition leadership"CNRP" return home on November 9th this year.With millions of pple will come out to greet him on the streets,that why made aging dictator HS can't sleepy,mad,sad,angry,worries,fears himself and tries to stir all kinds of political turmoil"HS fears his own karma coming".

Sep 14, 2019 11:24 AM

គេហទំព័រ​ទាំងមូល