បក្ស​​នយោបាយ​​មួយ​​ចំនួន​​រិះគន់​​រដ្ឋាភិបាល​​ដែល​ណែនាំ​​​ឱ្យ​​អាជ្ញាធរ​​សម្រួល​​ឯកសារ​​ជូន​​អ្នក​​គាំទ្រ​បក្ស​​កាន់​​អំណាច

ដោយ សន ចាន់រដ្ឋា
2022.05.02
បក្ស​​នយោបាយ​​មួយ​​ចំនួន​​រិះគន់​​រដ្ឋាភិបាល​​ដែល​ណែនាំ​​​ឱ្យ​​អាជ្ញាធរ​​សម្រួល​​ឯកសារ​​ជូន​​អ្នក​​គាំទ្រ​បក្ស​​កាន់​​អំណាច (រាប់ពីឆ្វេងទី២) លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន, លោក យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ចូលរួម​ក្នុង​ទិវាពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ២០២២។
រូប៖​ ពលរដ្ឋផ្តល់អោយ

បក្ស​នយោបាយ​មួយ​ចំនួន​រិះគន់​​រដ្ឋាភិបាល​​ដែល​​ណែនាំ​ឱ្យ​អាជ្ញាធរ​សម្រួល​ឯកសារ​ជូន​អ្នក​គាំទ្រ​ បក្ស​កាន់​អំណាច​ដើម្បី​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ថា ជា​ការ​រើសអើង​នយោបាយ​ ខណៈ​ដែល​គណបក្ស​ផ្សេង​ទៀត​ក្រៅ​ពី​បក្ស​ខ្លួន​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។ សង្គម​ស៊ីវិល​មើល​ឃើញ​ថា នេះ​ជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ហើយ​បង្ហាញ​ពី​ភាព​លំអៀង​នៃ​បក្ស​នយោបាយ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា បាន​ប្រតិកម្ម​នឹង​ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ ដែល​បាន​ណែនាំ​ទៅ អាជ្ញាធរ​គណបក្ស​កាន់​អំណាច​ឱ្យ​សម្រួល​ធ្វើ​ឯកសារ​ជូន​ដល់​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ដើម្បី​ឱ្យ​បាន​ទៅ​ចូលរួម​បោះឆ្នោត ថាជា​ការរើស​អើង​នយោបាយ​ដែល​មិន​មាន​តម្លាភាពលោក​បន្ត​ថា ការ​ចេញ​លិខិត​ណែនាំ​នេះ​គួរ​តែ​ផ្ដើម​ចេញ​ពី គ.ជ.ដែល​អព្យាក្រឹត​ ខណៈ​ដែល​ការ​ចេញ​លិខិត​ដោយ​លោក សាយ ឈុំ ដែលមាន​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា​នេះ​មិន​ត្រឹម​ត្រូវ

លោក ថាច់ សេដ្ឋា បាន​បន្ត​ថា សម្រាប់​បក្ស​កាន់​អំណាច​អាច​ធ្វើ​អ្វី​ក៏​បាន​ព្រោះ​មាន​អំណាច​ពេញ​ដៃ​ប៉ុន្តែ ការធ្វើ​បែបនេះជា​ការ​រើសអើង​នយោបាយ​សម្រាប់​គណបក្ស​ជំនាស់​ផ្សេង​ទៀត​មិន​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត៖ «រឿង​ទាំង​អស់​ហ្នឹង ដូច​យើង​ដឹង​ស្រាប​ហើយ​ គេចង់​ធ្វើ​អ្វី​ក៏​ធ្វើ​បាន​ដែល​នៅ​ក្នុង​គណបក្ស​កាន់​អំណាចសូម្បីតែការ​បោះឆ្នោត​លើក​មុន​ក៏មាន​បទពិសោធ​ហើយ​យក​ពី​កន្លែង​មួយ​ទៅ​បោះ​កន្លែង​មួយ ប៉ុន្តែថា​ នៅ​ក្នុង​នោះ​គឺអ្វីដែល​គេ​ធ្វើបែបបទ​សម្រាប់​សម្រួល​ដល់​អ្នក​បោះឆ្នោត​ដែល​បាត់អត្តសញ្ញាណប័ណ្ណ​គឺ​វា​មាន​នៅ​ក្នុង..»

ចំណែក​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​លោក យ៉េង វិរៈ ឱ្យអាស៊ីសេរីដឹង​ថា ការអំពាវនាវ​នេះ​មាន​និន្នាការ​នយោបាយ​លើ​បក្ស​អំណាច​ច្រើន​ជាង​។ លោកបន្តថា ការធ្វើ​បែប​នេះ​គួរ​តែ​ចេញ​ពី​ក្រសួង​មហាផ្ទៃ ​ឬ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ហៅថា គ.ជ.ជា​រឿង​ប្រសើរ​ជាងលោក​បាន​ចោទ​ជា​សំណួរ​ថា ការចេញ​លិខិត​ដោយ​ផ្ដោត​តែ​ទៅលើ​អ្នក​គាំទ្រ​បក្សកាន់​អំណាច​ ចុះអ្នក​ដែល​គាំទ្រ​បក្សផ្សេង​មិនទទួល​ស្វាគមន៍​ទេ​ឬ

លោក​បាន​បន្ត​ថា​ ការ​ចេញពី​សំណាក​ប្រធាន​ព្រឹទ្ធសភា​នេះ ​គួរតែ​មាន​ភាព​ទូលំទូលាយ​ដែល​មិន​មាន​ការ​រើសអើង​នយោបាយ៖ «យើង​គិត​ថា​​គួរតែ​ចេញ​ពី​អាជ្ញាធរ​ និង​ពី​សមត្ថកិច្ច ពី​ក្រសួង​មហាផ្ទៃអី ឧទាហរណ៍ ដែល​ហៅ​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាម​មូលដ្ឋា​ន​ដែល​ពាក់ព័ន្ធ​ហ្នឹង  មិនគួរមាន​ការណែនាំ​ពី​គណបក្ស​ចឹង​ទេ វាមិន​ទំនង»

ប្រតិកម្ម​របស់​មន្ត្រី​គណបក្សនយោបាយ​នេះធ្វើឡើង​ក្រោយ​ពេលលោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៅ​ថ្ងៃទី២០ ខែមេសា បានចេញ​លិខិត​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ត្រួត​ពិនិត្យ​​សមាជិក​ដែល​គាំទ្រ​គណបក្ស​កាន់អំណាច​ដែល​មិន​ទាន់មា​នអត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ថ្មី ឬដែល​ហួស​សុពលភាព ត្រូវជួយ​សម្រួល​ធ្វើជា​បន្ទាន់​មុន​ការ​បោះឆ្នោត​នៅ​ថ្ងៃ​នេះ។

ជុំវិញរឿង​នេះ​មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស បាន​លើក​ឡើង​ថា ការការ​ចេញ​លិខិត​អំពាវ​នាវ​ដោយ​យក​ចិត្តទុក​ដាក់​ពី​សំណាក​ប្រធាន​ព្រឹទ្ធសភា​មក​លើ​បក្ស​កាន់​អំណាច​តែ​ម្យ៉ាង​បែប​នេះ មិន​មែន​ជា​រឿង​ដែល​ត្រឹមត្រូវ​នោះ​ទេលោកបន្ត​ថា ការធ្វើបែប​នេះ​ខុស​ឆ្គង​នឹង​តួនាទី​ ហើយ​ជា​សារ​មួយ​បង្ហាញ​ពីភាព​លំអៀង​នៃ​នយោបាយ៖ «ការ​លើក​ឡើង​នេះសម្រា​ប់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា វាហាក់​ថា​មាន​ភាព​លំអៀង​ហើយ​បើសិន​ជា​ក្នុង​ករណី​អាជ្ញាធរ​ធ្វើ​ទៅ​តាម​អ្វី​ដែល ការ​លើក​ឡើង​របស់​ប្រធាន​ព្រឹទ្ធិសភា​ដែលកំណត់​ឱ្យចេញ​អត្តសញ្ញា​ណ​ប័ណ្ណ​សម្រាប់​តែអ្នក​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​មែន វាជារឿងមួយ​ដែល​មិន​ត្រឹម​ត្រូវ​ទេ ហើយជា​រឿង​មួយ​ដែល​លំអៀង​នៅក្នុង​ក្រម​ខណ្ឌ​ខ្លួន​ជា​ប្រធាន​ព្រឹទ្ធ​សភាព»

ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២​ ខាង​មុខ​នេះ ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​១៧​គណបក្ស​នឹង​ឈ្មោះ​ឱ្យពលរដ្ឋបោះឆ្នោតរបាយការណ៍​របស់ គ.ជ.ការចុះ​បញ្ជីបេក្ខភាព​នៃ​គណបក្ស​នយោបាយ​ឈ្នះ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានបញ្ចប់​ជា​ស្ថានពរ បន្ទាប់​ពី​ឃុំ-សង្កាត់​ទាំង១ ៦៥២ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។