ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ

ព្រះមហាក្សត្រ សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​នឹង​កោះ​អញ្ជើញ​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៥ ទាំង ១២៣​រូប ដើម្បី​ចូល​រួម​ប្រជុំ​រដ្ឋ​សភា​ជា​លើក​ដំបូង នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣។
ដោយ វិទ្យុ​អាស៊ីសេរី
2013-09-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ (កណ្ដាល) គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​អតីត​លេខាធិការ​ផ្ទាល់​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច (ស្ដាំ) សកលវិទ្យាធិការ​សាកលវិទ្យាល័យ ខេមរៈ និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០១៣។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ (កណ្ដាល) គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​អតីត​លេខាធិការ​ផ្ទាល់​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច (ស្ដាំ) សកលវិទ្យាធិការ​សាកលវិទ្យាល័យ ខេមរៈ និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០១៣។
Photo: RFA

ថ្វី​ត្បិត​តែ​រដ្ឋធម្មនុញ្ញ​ចែង​ថា ព្រះមហាក្សត្រ​ទ្រង់​គ្រប់គ្រង​រាជ​សម្បត្តិ និង​មិន​កាន់​អំណាច​ក្ដី ប៉ុន្តែ​ទ្រង់​ជា​ព្រះប្រមុខរដ្ឋ​មួយ​ជីវិត និង​មាន​ព្រះរាជ​តួនាទី​សំខាន់ៗ​មួយ​ចំនួន ដូចជា​ព្រះអង្គ​ជា​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ជា​ឧត្ដម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ពិសេស​ទៅ​ទៀត​នោះ នៅ​ពេល​ប្រទេស​មាន​បញ្ហា​ផ្នែក​នយោបាយ ព្រះអង្គ​មាន​តួនាទី​ដ៏​ខ្ពង់ខ្ពស់​ជា​អាជ្ញា​កណ្ដាល និង​រក្សា​សន្តិសុខ​សាធារណៈ ពីព្រោះ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និរន្តរភាព​ជាតិ ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ជាដើម។

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​១០ កញ្ញា ពិភាក្សា​អំពី​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ ដែល​មាន​លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​លេខាធិការ​ផ្ទាល់​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ចូល​រួម​បកស្រាយ។ កិច្ច​ពិភាក្សា​នេះ​សម្រប​សម្រួល​ដោយ​លោក ជុន ច័ន្ទបុត្រ។

ស្ដាប់​ផ្ទាល់៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (40)
Share

អ្នក​អាន​អនាមិក

បើលោកអ្នកមិនគោរពព្រះមហាក្សត្រក៍ហីចុះ ! ក៍ប៉ុន្តែសូមមេត្តាកុំចាត់ទុកព្រះមហាក្សត្រទៅជាចំណាប់ខ្មាំងអី ។

Sep 12, 2013 11:54 PM

Khmer Worker

ចង់ការពាររាជបល្លង្គខ្លួនឯងពេក បែរជាខ្លាចអំណាច និងធ្វើតាមការ បញ្ជារបស់មន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជាមួយក្ដាប់តូចទៅវិញ ហើយទុកឲ្យរាស្ត្រខ្មែរពេញមួយនគររងទុក្ខវេទនាខ្លោចផ្សាថ្ងៃណាក៏ ទឹកភ្នែកដែរ ឯណាទៅយុត្តិធម៌សម្រាប់រាស្ត្រខ្មែរ? តើបុគ្គលមួយក្ដាប់ តូច និងរាស្ត្រខ្មែរមួយនរគរគួរជ្រើសរើសយកមួយណា? បើខ្លួនឯង ចង់ឲ្យប្រជារាស្ត្រស្រលាញ់គួរណាតែចូលរួម និងឈរលើឆន្ទះរាស្ត្រ ចំនួនច្រើន ដើម្បីផ្ដួលបុគ្គលមួយក្ដាប់តូចនោះចេញ ។

Sep 11, 2013 09:27 PM

អ្នក​អាន​អនាមិក

យោងតាមបន្ទូលព្រះអង្គម្ចាស់ស៊ីសុវត្ថធម្មិកោ,ព្រះមហាក្សត្យដើម្បីថែរក្សារាជបល័ង្គជាមរតករបស់បិតាយល់ព្រមសុខព្រះទយ័ឡាយព្រហស្តលេខាកាត់ទឹកដីឲ្យគេ,សួរថាបើសិនជាអស់ជាតិអស់ទឹកដី តើរាជបលង័្គហ្នឹងត្រូវលើកយកទៅដាក់កន្លែងណា អាចគង់វង់បានទេ?

Sep 11, 2013 08:49 PM

ពី សំរោង តាកែវ

ខញុំមានធំង៉ល់មួយ បហែលជារាសខម៉ែរ មានទាំងឣស់លោកជា បណឌិតខលះ ទំនងជាមិនសឝាល់ថា នាក់ណាជាសដេធខម៉ែរពិតទេមើលទៅ ? ខញុំធង់បរាប់ថា សដេធមួយឣង់ ពរះនាម សីហមុនី លោកមិនមែនជា សដេធ ពិតទេ ធុះសដេធពិតជានណា ? បរើខួរកបាលឝិតបនតិធនឹងឃើញហើយ ។

Sep 11, 2013 03:33 PM

អ្នក​អាន​អនាមិក

ខ្ញុំសូមអរគុណនិងសរសើរដោយស្មោះដល់លោកបណ្ឌិតសុខ ទូច ដែលវិភាគនិងថ្វាយយោបល់ល្អៗណាស់ថ្វាយ​ព្រះមហាក្សត្រ។ ស្ថាប័នព្រះមហាក្សត្រគឺជាស្ថាប័នកំពូលដែលជាម្លប់ដ៏ត្រជាក់របស់ប្រជាជន ហើយមិនអាចបុគ្គលឬបក្សណារំលោភបានទេ។ ចំពោះលោកបណ្ឌិត សូមមេត្តេសិក្សាវាក្យសព្វក្សត្របន្ថែម ព្រោះប្រទេសកម្ពុជាដាច់ខាតត្រូវតែមានស្ថាប័នមួយនេះសំរាប់រក្សាប្រពៃណីនិងវប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរ។ យ៉ាងណាម៉ិញ ក្រុមកម្មុយនិស្តបានយកស្ថាប័ននេះ គ្រាន់ជាខែល ដើម្បីការពារអំណាចរបស់គេប៉ុណ្ណោះ។ សូមបួងសួង សូមព្រះមហាក្សត្រខ្មែរយើង មានសេចក្តីក្លាហានឡើង។

Sep 11, 2013 12:10 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល