តុលាការ​ភ្នំពេញ​បន្ត​នីតិវិធី​សួរ​ដេញដោល​សំណុំ​រឿង​ហិង្សា​ក្បែរ​ស្ពាន​នាគ

0:00 / 0:00

នៅ​ថ្ងៃ​ច័ន្ទ ទី​២០ កក្កដា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី​សួរ​ដេញដោល​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​ជា​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ជា​សំណុំ​រឿង​ចាស់​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤ តុលាការ​មិន​ទាន់​បើក​សវនាការ​បញ្ចប់​សព្វ​គ្រប់​នៅ​ឡើយ ដែល​អ្នក​វិភាគ​មើល​ឃើញ​ថា ជា​សំណុំ​រឿង​នយោបាយ​នោះ។

តុលាការ​បន្ត​សួរ​ដេញដោល​ក្រុម​សន្តិសុខ​ដែល​ជា​ដើម​បណ្ដឹង លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១​នាក់។ នៅ​ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃ​នេះ​ដែរ តុលាការ និង​មេធាវី​ជន​ជាប់​ចោទ បាន​ខ្វែង​គំនិត​គ្នា​លើ​នីតិវិធី​មួយ​ចំនួន​ក្នុង​ពេល​ដំណើរ​ការ​កាត់​សេចក្ដី។

សូម​ស្ដាប់ លោក ម៉ម មុនីរតន៍ ដែល​បាន​តាម​ដាន​សវនាការ​នេះ​តាំង​ពី​ព្រឹក រាយការណ៍​អំពើ​ដំណើរ​កា​រសវនការ និង​សួរ​ដេញដោល​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។