នៅថ្ងៃច័ន្ទ ទី២០ កក្កដា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីសួរដេញដោលដើមបណ្ដឹងរដ្ឋប្បវេណី ដែលជាសន្តិសុខសាលារាជធានីភ្នំពេញ ជាសំណុំរឿងចាស់កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ តុលាការមិនទាន់បើកសវនាការបញ្ចប់សព្វគ្រប់នៅឡើយ ដែលអ្នកវិភាគមើលឃើញថា ជាសំណុំរឿងនយោបាយនោះ។
តុលាការបន្តសួរដេញដោលក្រុមសន្តិសុខដែលជាដើមបណ្ដឹង លើសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ១១នាក់។ នៅក្នុងបន្ទប់សវនាការនៅថ្ងៃនេះដែរ តុលាការ និងមេធាវីជនជាប់ចោទ បានខ្វែងគំនិតគ្នាលើនីតិវិធីមួយចំនួនក្នុងពេលដំណើរការកាត់សេចក្ដី។
សូមស្ដាប់ លោក ម៉ម មុនីរតន៍ ដែលបានតាមដានសវនាការនេះតាំងពីព្រឹក រាយការណ៍អំពើដំណើរការសវនការ និងសួរដេញដោលនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។