ភ្លើង​ឆេះ​ស្រូវ​នៅ​បន្ទាយ​មាន​ជ័យ

ក្រុម​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​មិន​ទាន់​រក​ឃើញ​ពី​មូលហេតុ​នៃ​ការ​ បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ស្រូវ​អស់​ជា​ច្រើន​ហិកតារ នៅ​ឃុំ​ចំនួន​ពីរ ក្នុង​ស្រុក​មង្គល​បុរី កាល​ពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​ពួក​គេ​មាន​ការ​សង្ស័យ​មូលហេតុ​នៃ​ការ​ឆេះ​អាច​បណ្ដាល​មក​ពី​មាន​ មនុស្ស​ដុត​ព្រៃ​ដើម្បី​ចាប់​សត្វ​កណ្ដុរ។
ដោយ សួន សុផល មុន្នី
2011.01.17
Share on WhatsApp
Share on WhatsApp

លោក ចាន់ កុសល ស្នងការ​ស្ដីទី​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មករា ឆ្នាំ​២០១១ នេះ​ថា ក្រុម​អាជ្ញាធរ​នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ឆេះ​ស្រូវ​ខាង​លើ​នេះ​ទេ ៖ «មិន​ដឹង​ថា​ជា​អំពើ​មនុស្ស​ដុត​ធម្មតា ប្រហែល​ជា​មាន​ការ​ចោល​កន្ទុយ​បារី​អី​ហ្នឹង​ហើយ ប៉ុន្តែ​យើង​មិន​ទាន់​រក​ឃើញ ដូច្នេះ​យើង​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​យ៉ាង​ណា​ទេ។ ពី​កន្លែង​ហ្នឹង វា​២៣​ហិកតារ​កន្លះ ក្នុង​វា​មាន​អា​ស្រូវ​មិន​ទាន់​ច្រូត មាន​ពំនូក​ស្រូវ យើង​គិត​ហិកតារ​រួម ព្រោះ​ពំនូក​ស្រូវ​ក៏​យើង​មិន​ទាន់​យក​ចេញ ក៏​វា​ឆេះ​ទៅ»

អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​ប្រហែល​១២ ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១១ មាន​ភ្លើង​ឆេះ​ស្រូវ​របស់​ប្រជា​ពល​រដ្ឋ​ជាង ២០​ហិកតារ ស្ថិត​នៅ​ឃុំ​ចំនួន​ពីរ ក្នុង​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​ស្រូវ​ដែល​ឆេះ​អស់​នោះ សុទ្ធ​ជា​ស្រូវ​ដែល​ត្រៀម​ដឹក​ចេញ​ពី​ដី​ស្រែ និង​ខ្លះ​ទៀត​ត្រៀម​ធ្វើ​ការ​ច្រូត​កាត់​ប្រមូល​ផល៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
ព័ត៌មាន​ថ្មីៗ
លោក ហ៊ុន សែន បន្ត​ប្រកាស​ថា ​​​នឹង​ការពារ​មិន​ឱ្យ​មាន​​​រដ្ឋប្រហារ​ ដើម្បី​​​អភិវឌ្ឍប្រទេស​ឱ្យ​រីក​ចំរើន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។