យោធិននៅយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ ចំនួន ២០នាក់បានស្លាប់ និងរបួសមួយចំនួនទៀត ដោយសារផ្ទុះគ្រាប់ នៅរសៀលថ្ងៃទី២៧ មេសា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហោះសារលើហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃទី២៧ មេសា ថា លោកមានក្ដីរន្ធត់ពេលឮដំណឹងនេះ។
រដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ។ ជាមួយគ្នានេះ លោកអះអាងថា លោកនឹងឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព និង ២០លានរៀលសម្រាប់យោធិនម្នាក់ៗដែលរងរបួសក្នុងឧបទ្ទវហេតុនេះ។
រហូតត្រឹមម៉ោងជិត ៩យប់ថ្ងៃទី២៧ មេសា នេះ ក្រសួងការពារជាតិពុំទាន់បង្ហាញរបាយការណ៍ជាក់លាក់ពីមូលហេតុនៃឧបទ្ទវហេតុផ្ទុះគ្រាប់សម្លាប់យោធិនរហូត ២០នាក់ និងរបួសមួយចំនួនឡើយ ក្រៅតែពីព័ត៌មានដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហោះនិងចូលរួមរំលែកទុក្ខនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
