គ្រួសារ​ជនរងគ្រោះ​ទាមទារ​​រដ្ឋាភិបាល​ឱ្យ​​បង្ហាញ​ព័ត៌មាន​ស៊ើប​អង្កេត​ករណី​បាត់ខ្លួន​ដោយបង្ខំ​នៅ​ផ្លូវ​ វ៉េ​ង​ ស្រេង

0:00 / 0:00

គ្រួសារ​ជនរងគ្រោះ និង​សង្គម​ស៊ីវិល បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ព័ត៌មាន​ស៊ើប​អង្កេត​ករណី​បាត់ខ្លួន​ដោយបង្ខំ​របស់​យុវជន​ ខឹ​ម​ ​សុផាត​ ​ក្នុង​ព្រឹត្តិការណ៍​អាជ្ញាធរ​បាញ់​បង្ក្រាប​ដោយ​ ​ហិង្សា​លើ​ក្រុម​កម្មករ​រោងចក្រ​ដែល​ធ្វើបាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ឈ្នួល​ ១​៦​០​ដុល្លារ​នៅ​ផ្លូវ​វ៉េ​ង​ស្រេង​ ​កាលពីដើម​ឆ្នាំ​២​០​១​៤​។​ ​ការ​អំពាវនាវ​បែប​នេះ​ ​ធ្វើឡើង​ក្នុង​ឱកាស​ទិវា​អន្តរជាតិ​ជនរងគ្រោះ​នៃ​ការ​បាត់ខ្លួន​ដោយបង្ខំ​ ​ថ្ងៃ​ទី​៣​០​ ​សីហា​។​ ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ ​នៅតែ​ឆ្លើយ​ជា​ដដែល​ថា​ ​ករណី​នេះ​ ​មិនទាន់​បិទ​បញ្ចប់​ការស្រាវជ្រាវ​នៅឡើយ​ទេ​ ​ប៉ុន្តែ​ក៏​មិន​មាន​ភាព​ជឿនលឿន​ទៅមុខ​ដែរ។

គិត​ត្រឹម​ខែ​សីហា​ឆ្នាំ​២​០​២​០​ ​នេះ​ ​កម្មករ​រោងចក្រ​វ័យ​១​៦​ឆ្នាំ​ ​យុវជន​ ខឹ​ម​ ​សុផាត​ ​បាន​បាត់ខ្លួន​ដោយបង្ខំ​អស់​រយៈពេល​ជាង​៦​ ​ឆ្នាំ​មក​ហើយ​។​ ​ក្រុម​គ្រួសារ​មិនបាន​ដឹង​អំពី​ជោគវាសនា​របស់​យុវជន​រូប​នេះ​ថា​ ​នៅ​រស់​ឬ​ស្លាប់​នោះ​ទេ​ ​ក៏ប៉ុន្តែ​សាក្សី​មួយ​ចំនួន​ ​បាន​អះអាង​ថា​ ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ ​បាន​បាញ់​គ្រាប់កាំភ្លើង​ពិត​ចំ​ដើមទ្រូង​ ​ហើយ​លើក​យុវជន​ ខឹ​ម​ ​សុផាត​ ​ដាក់លើ​ឡាន​ដឹក​ចេញពី​កន្លែង​បាតុកម្ម​នៅ​ផ្លូវ​វ៉េ​ង​ស្រេង​ក្រុងភ្នំពេញ​។

​ឪពុក​របស់​យុវជន​ ខឹ​ម​ ​សូ​ផា​ត​ ​គឺ​លោក​ ខឹ​ម​ ​សឿន​ ​ប្រាប់​អាស៊ី​សេរី​ថា​ ​ក្រោយ​កូន​របស់​លោក​បាត់ខ្លួន​ភ្លាម​ៗ​ ​ក្រសួងមហាផ្ទៃ​ធ្លាប់​បាន​ហៅ​លោក​ទៅ​សួរនាំ​ម្តង​គត់​ ​ប៉ុន្តែ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​អាជ្ញាធរ​គ្រប់​ក​ម្រិ​ត​ ​មិនដែល​បាន​យកចិត្តទុកដាក់​សួរនាំ​ ​ឬ​ជូនដំណឹង​អំពី​លទ្ធផល​ស្រាវជ្រាវ​ករណី​នេះ​ដល់​លោក​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​លោក​ថា​ ​មាន​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​បាន​គំរាមកំហែង​បំភិតបំភ័យ​គ្រួសារ​របស់​លោក​ថែមទៀត​ផង​។​ ​ឪពុក​របស់​ជនរងគ្រោះ​រូប​នេះ​ ​បន្ត​ថា​ ​អាជ្ញាធរ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ស្វែងរក​យុត្តិធម៌​សម្រាប់​គ្រួសារ​លោក​នោះ​ទេ​ ​ព្រោះ​អាជ្ញាធរ​ ​មានការ​ពាក់ព័ន្ធ​ក្នុង​អំពើ​បាញ់​បង្ក្រាប​ទាំង​កម្រោល​នោះ៖ « ខ្ញុំ ​ ថា ​ ​ សំដៅ ​ ទៅ ​ តែ ​ ​ ហ៊ុន ​ ​ សែន ​ ​ ហ្មង ​ ​ ដែល ​ បញ្ជា ​ ឲ្យ ​ កូនចៅ ​ បាញ់ ​ ។ ​ ​ ខ្វះ ​ អី ​ បើ ​ គេ ​ បាតុកម្ម ​ យើង ​ បាញ់ ​ ទឹកបាញ់ ​ អី ​ ទៅ ​ ​ លែងគ្នា ​ ដៃទទេ ​ ​ ហើយ ​ យក ​ កាំភ្លើង ​ មក ​ បាញ់ ​ គ្នា ​ចឹ​ ង ​ ​ មើលតែ ​ បាញ់ ​ ចាប ​ បាញ់ ​ លលក ​ ហើយ ​ ។ ​ ខ្ញុំ ​ ថា ​ បើកុំតែ ​ មាន ​ មេ ​ កំពូល ​ចឹ​ ង ​ ​ គឺ ​ កូន ​ របស់ ​ ខ្ញុំ ​ អាច ​​​ រក ​ យុត្តិធម៌ ​ ឃើញ ​ ហើយ ​ ។ ​ បើ ​ ថា ​ ​ ស្លាប់ ​ អី ​ ទុក ​ សាកសព ​ ឲ្យ ​ គ្នា ​ ធ្វើបុណ្យ ​ ធ្វើទាន ​ អី ​ ទៅ ​ ​ បែរជា ​ យក ​ សាកសព ​ គ្នា ​ ​ ទៅ ​ ចោល ​ នៅឯណា ​ បំបាត់ ​ ភស្តុតាង ហើយ​គ្នា ​ មិនទាន់ ​ គ្រប់ ​ អាយុ ​ មក ​ បាញ់​សម្លាប់ ​ គ្នា » ។

ទោះ​យ៉ាងណា​ ​លោក​ ខឹ​ម​ ​សឿន​ ​នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​ ​រួម​ទាំង​អង្គការសង្គម​ស៊ីវិល​ ​ជួយ​ស៊ើប​អង្កេត​និង​ផ្តល់​ព័ត៌មាន​ឲ្យបាន​ត្រឹមត្រូវ​លើ​ករណី​បាត់ខ្លួន​កូនប្រុស​របស់​លោក​ ​ដើម្បី​ផ្តល់​យុត្តិធម៌​ ​និង​បន្សាប​ការឈឺចាប់​របស់​ក្រុម​គ្រួសារ​លោក៖ «ខ្ញុំ​ចេះតែ​អំពាវនាវ​ដល់​អង្គការ​ខាងក្រៅ​រដ្ឋាភិបាល​ ​ឲ្យ​គាត់​ទាក់ទង​ជួយ​រក​យុត្តិធម៌​ដល់​កូន​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ជា​អ្នក​ទន់ខ្សោយ​មិន​ដឹង​ទៅ​រក​នៅ​ណា​ទេ​»​ ។​


​ទោះ​ជា​យ៉ាង​ណា​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ​លោក​ ​ជិន​ ​ម៉ា​លីន​ ​ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា​ ​ករណី​បាញ់​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វេ​ង​ស្រេង​នោះ​ ​គ្មាន​អ្វី​ត្រូវ​ស៊ើប​អង្កេត​នោះ​ទេ​ ​ព្រោះ​ជា​វិធានការ​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​។​ ​លោក​ចោទ​កម្មករ​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា​ ​ជា​អ្នកធ្វើ​ចលនា​បះបោរ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ ​ដូច្នេះ​រដ្ឋាភិបាល​មាន​សិទ្ធិ​បង្ក្រាប​ចលាចល​នេះ​។​ ​លោក​ ​ជិន​ ​ម៉ា​លីន​ ​អះអាង​ថា​ ​ក្នុង​បរិ​បទ​បែប​នេះ​ ​ការ​បាញ់សម្លាប់​កម្មករ​ ​និង​អំពើ​ហិង្សា​ទាំងឡាយ​លើ​មន្ត្រី​សង្គម​ស៊ីវិល​ ​មិន​ចាំបាច់​មាន​ការទទួលខុសត្រូវ​ទេ។

​កាលពី​ថ្ងៃ​ទី​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​កម្មករ​កម្មការិនី​រាប់​ម៉ឺន​នាក់​ ​បាន​ផ្ទុះ​ការ​តវ៉ា​នៅ​ផ្លូវ​វេ​ង​ស្រេង​ ​ទាមទារ​ដំឡើង​ប្រាក់ឈ្នួល​ ​១​៦​០​ដុល្លារ​ ​ក្នុង​មួយ​ខែ​។​ ​កងកម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​បើក​ការ​បង្ក្រាប​ដោយ​បាញ់​គ្រាប់កាំភ្លើង​ពិត​ ​ទៅលើ​កម្មករ​បណ្ដាល​ឱ្យ​កម្មករ​៤​នាក់​ស្លាប់​ ​និង​២​៥​នាក់​ទៀត​ ​រង​របួស​ដោយ​គ្រាប់​កំាំ​ភ្លើង​។​ ​ចំណែក​ ​យុវជន​ ខឹ​ម​ ​សុផាត​ ​បាន​បាត់​ ​ខ្លួន​មកដល់​សព្វថ្ងៃ​ ​បន្ទាប់ពី​សាក្សី​បានឃើញ​យុវជន​រូប​នេះ​ជា​លើក​ចុងក្រោយ​ ​កំពុង​ដេកដួល​លើ​ដី​ដោយមាន​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ដើមទ្រូង​ ​ហើយ​ត្រូវ​បាន​លើក​ចេញ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​។​
​ក្រុម​អង្គការសង្គម​ស៊ីវិល​ជាតិ​ ​និង​អន្តរជាតិ​ ​បាន​ចាត់​ទុក​ករណី​យុវជន​ ខឹ​ម​ ​សុផាត​នេះ​ ​គឺជា​បាត់ខ្លួន​ ​ដោយបង្ខំ​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​កម្ពុជា។

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​កម្ពុជា​ ​គឺជា​ប្រទេស​តែមួយ​គត់​ ​ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការ​ការពារ​ជន​គ្រប់រូប​ពី​ការ​បាត់ខ្លួន​ដោយបង្ខំ​ ​ប៉ុន្តែ​ប្រទេស​កម្ពុជា​ ​នៅតែ​រង​ការរិះគន់​យ៉ាង​ខ្លាំង​ថា​ ​បណ្តោយ​ឲ្យ​មានការ​បាត់ខ្លួន​ជនរងគ្រោះ​ដោយបង្ខំ​កើតឡើង​ជាបន្តបន្ទាប់​។​ ​ជាក់ស្តែង​ ​កាលពី​ពេលថ្មីៗនេះ​ ​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​ក៏បាន​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ជុំវិញ​ករណី​ចាប់​ពង្រត់​និង​ការ​បាត់ខ្លួន​ដោយបង្ខំ​របស់​សកម្មជន​នយោបាយ​អាវ​ក្រហម​ថៃ​ ​លោក​ ​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិសិទ្ធិ​ (​Wan​c​hale​r​m​ ​Sat​s​a​k​sit​) ​នៅ​កម្ពុជា​ផង​ដែរ​។​ ​សកម្មជន​អាវ​ក្រហម​ថៃ​រូប​នេះ​ ​ត្រូវ​បាន​ក្រុម​ជន​ប្រដាប់​អាវុធ​ចាប់​ពង្រត់​ ​កាលពី​ ​ដើមខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​រាជធានី​ភ្នំពេញ​ ​ក្នុង​ពេល​លោក​ ​កំពុង​រស់នៅ​ជា​ជនភៀសខ្លួន​ផ្នែក​នយោបាយ​។​ ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​មិនបាន​ផ្តល់​ការ​ពន្យល់​ណាមួយ​អំពី​ករណី​បាត់ខ្លួន​នេះ​ ​ដែល​អាច​ឱ្យ​សហគមន៍​ជាតិ​ ​និង​អន្តរជាតិ​ជឿជាក់​បាន​នៅឡើយ​ទេ​។

​ក្នុងឱកាសនៃ​ទិវា​អន្តរជាតិ​ជនរងគ្រោះ​ពី​ការ​បាត់ខ្លួន​ដោយបង្ខំ​ ​នៅ​ថ្ងៃ​ទី៣០ ខែ​សីហា​ ​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​អំពាវនាវ​ដល់​ប្រទេស​ក្នុង​តំបន់​រួម​មាន​ទាំង​កម្ពុជា​ផង​ដែរ​ ​ឲ្យ​ចាត់វិធានការ​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​ ​ដែល​ឈាន​ដល់​ការ​បាត់​ខ្លួន​មនុស្ស​ដោយបង្ខំ​។

​តំណាង​ប្រចាំ​តំបន់​នៃ​ការិយាល័យ​សិទ្ធិមនុស្ស​នៅ​ទីក្រុង​បាងកក​ ​អ្នកស្រី​ ​ស៊ី​ន​ធា​ វេ​លី​កូ (C​y​n​t​h​i​a​ ​V​e​l​i​ko) ​លើកឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ ​ការ​បាត់ខ្លួន​ដោយបង្ខំ​ ​គឺជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​មួយ​ ​ដែល​អាច​ចាត់ទុកថា​ ​ជា​ការ​ប្លន់​ជោគវាសនា​ ​និង​ការ​បំបែក​បំបាក់​សុភមង្គល​ពី​ក្រុម​គ្រួសារ​ជា​ទី​ស្រឡាញ់​របស់​គេ​ជា​រៀង​រហូត។ អ្នកស្រី​ ​សង្កត់ធ្ងន់​ថា​ ​គ្រួសារ​ទាំងនោះ​មាន​សិទ្ធិ​ទទួល​ដំណឹង​ដែល​នេះ គឺជា​ការខុសត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំងនេះ​ជាបន្ទាន់។ អ្នកស្រី​ ​បន្ត​ថា​ ​សមត្ថកិច្ច​ ​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​ទាន់​ពេល​វេលា​ ​និង​គួរ​ឱ្យ​ទុកចិត្ត​បាន​ដើម្បី​ ​កំណត់​អត្តសញ្ញាណ​ជនល្មើស​ ​និង​នាំ​យក​មក​កាត់ទោស​តាមច្បាប់​ ​ហើយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ត្រូវ​ទទួល​បាន​សំណង​។​

​ឆ្លើយតបនឹង​ករណី​នេះ​ ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​មានប្រសាសន៍ថា​ ​អាជ្ញាធរ​កម្ពុជា​ ​មិនបាន​ព្រងើយកន្តើយ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដែល​បាន​បាត់ខ្លួន​ឡើយ​ ​ប៉ុន្តែ​អាជ្ញាធរ​ ​រក​មិន​ឃើញ​មាន​ភស្តុ​តាំង​ ​ឬ​តម្រុយ​អ្វី​ផ្សេង​ឡើយ​។​ ​លោក​ ​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​រួម​មានគ្រួសារ​ជនរងគ្រោះ​ ​និង​សង្គម​ស៊ីវិល​ ​ជួយ​ផ្តល់​ភស្តុតាង​ទៅ​សមត្ថកិច្ច​ ​ប្រសិនបើ​មាន​ ​ព្រោះ​ករណី​ទាំងនេះ​ ​នៅ​មិនទាន់​បញ្ចប់​នោះ​ទេ៖ « យើង ​ ប្រើ ​ ពាក្យ ​ ថា ​ ​ បាត់ខ្លួន ​ ​ បាន​សេចក្តី​ថា ​ ​ ពិបាក ​ នឹង ​ ស្វែងរក ​ ​ តែ ​ មិន ​ បាន​សេចក្ដី​ថា យើង ​ មិនបាន ​ កិច្ចការ ​ នោះ ​ ទេ ​ ​ ហើយ ​ នៅ ​ ក្នុង ​ ទិវា ​​​ នេះ ​ ​ បើ ​ សិន ​ យើង ​ នាំគ្នា ​ គោរព ​ ​ នោះ ​ ​ អង្គការ ​ ដែល ​ ខំ ​ ប្រឹងប្រែង ​ ដាក់ ​ សម្ពាធ ​ មក ​ លើ ​ រដ្ឋាភិបាល ​ ​ រក្សា ​ ករណី ​ នេះ ​ ចំហ ​ ​ រងចាំ ​ ទទួល ​ ភស្តុតាង ​ ឬ ​ ក៏​មាន ​ ពី ​ សាធារណៈ ​ ជន ​ ហ្នឹង ​ ​ នៅតែ ​ បន្ត ​ ទៀត ​ ​ គួរតែ ​ អង្គការ ​ នោះ ​ រៀបចំ ​ ខ្លួន ​ ប្រឹងប្រែង ​ ​ ស្វែងរក ​ កិច្ច ​ សហការ ​ ជាមួយ ​ រាជរដ្ឋាភិបាល ​ ផង ​ ​ ព្រោះ ​ ការងារ ​ នេះ ​ មិនមែន ​ ជា ​ ការងារ ​ផ្ដាច់ ​មុខ ​ របស់ ​ រាជរដ្ឋាភិបាល ​ ទេ ​ » ​ ។​

ផ្ទុយពី​ការ​លើកឡើង​នេះ​ ​នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កា​ដូ (​L​I​CAD​H​O)​ លោក​ អំ ​សំអាត​ ​មានប្រសាសន៍ថា​ ​រដ្ឋាភិបាល​ ​មិន​គួរ​ចេះតែ​អះអាង​ដោយ​គេច​ពី​ការ​ទទួល​ខុសត្រូវ​ ​និង​កាតព្វកិច្ច​របស់​ខ្លួន​នោះ​ទេ​។​ ​លោក​ ​ទទួលស្គាល់​ថា​ ​ករណី​បាត់ខ្លួន​ ​នេះ​ ​គឺជា​រឿង​មួយ​ពិបាក​ ​ប៉ុន្តែ​រដ្ឋាភិបាល​ ​ត្រូវតែ​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ ​និង​ព្យាយាម​ឲ្យអស់​លទ្ធភាព​ ​ហើយ​ជា​ពិសេស ​ត្រូវ​ផ្តល់​ព័ត៌មាន​អំពី​ការវិវត្តន៍​ផ្សេងៗ​នៃ​ការ​ស្រាវ​ស្រាវ​ជា្រ​វ​នោះ​ ​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ​ឬ​អ្នក​ពាក់ព័ន្ធ​។​ ​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ ​បន្ត​ថា​ ​ប្រសិនបើ​រដ្ឋាភិបាល​ ​គ្រាន់តែ​អះអាង​ថា​ ​ករណី​នេះ​នៅតែ​បើកចំហ​ ​ប៉ុន្តែ​គ្មាន​បង្ហាញ​ព័ត៌មាន​ជាក់លាក់​និង​ជឿនលឿន​ទៅមុខ​ ​នោះ​ ​នឹង​ធ្វើឲ្យ​គ្រួសារ​ជនរងគ្រោះ​ ​កាន់តែ​អស់សង្ឃឹម​ក្នុង​ការស្វែងរក​យុត្តិធម៌​ ​និង​ជន​បាត់ខ្លួន៖ « គ្រប់ ​ ភាគី ​ ពាក់ព័ន្ធ ​ នឹង ​ អង្គការសង្គម ​ ស៊ីវិល ​ ​ មិនមែន ​ អង្គុយ ​ចំា​ តែថា ​ ទេ ​ ​ គេ ​ ក៏ ​ ស្វែងរក ​ ព័ត៌មាន ​ ទាក់ទង ​ នឹង ​ បញ្ហា ​ នៃ ​ ការ ​ បាត់ខ្លួន ​ ទាំងអស់ ​ នេះ ​ ដែរ ​ ​ ដើម្បី ​ ស្វែងរក ​ ​ ការពិត ​ យ៉ាងម៉េច ​ ឲ្យ ​ ក្រុម ​ គ្រួសារ ​ ទទួល ​ បាន ​ នូវ ​ ព័ត៌មាន ​ ជាបន្តបន្ទាប់ ​ ​ ប៉ុន្តែ ​ យើង ​ ដឹង ​ ហើយ ​ ថា ​ ​ អ្នក ​ ដែល ​ មានលទ្ធភាព ​ ជាងគេ ​ គឺ ​ រដ្ឋាភិបាល។ អ៊ីចឹង​ ហើយ ​ បានជា ​ អង្គការសង្គម ​ ស៊ីវិល ​ ​ អង្គការ ​ ជាតិ ​ ​ និង ​ អង្គការសហប្រជាជាតិ ​ ​ ស្នើ ​ ឲ្យ ​ រដ្ឋ ​ ដែល ​ ជា ​ ភាគី ​ ពាក់ព័ន្ធ ​ ស្វែងរក ​ យ៉ាងម៉េច ​ ឲ្យអស់ ​ លទ្ធភាព ​ និង ​ ការ ​ ផ្តល់ ​ ព័ត៌មាន ​ នៃ ​ ការវិវត្តន៍ ​ សម្រាប់ ​ គ្រួសារ ​ របស់ ​ គេ ​ ​ ហើយ​នឹង ​ ការស្វែងរក ​ យុត្តិធម៌ » ។

​ជារឿយៗ​ជនរងគ្រោះ​នៃ​ការ​បាត់ខ្លួន​ដោយបង្ខំ​ទាំងនោះ​ ​រួម​មាន​ ​អ្នកការពារ​សិទ្ធិមនុស្ស​ ​សកម្មជន​បរិស្ថាន​ ​សកម្មជន​នយោបាយ​ ​អ្នករិះគន់​រដ្ឋាភិបាល​ ​មេធាវី​ ​និង​អ្នក​សារ​ព័ត៌មាន​ ​ជាដើម​។​ ​មាត្រា​១​ ​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់រូប​ពី​ការ​បាត់ខ្លួន​ដោយបង្ខំ​ ​ចែង​ថា​ ​គ្មាន​ជន​ណា​ម្នាក់​ត្រូវ​ស្ថិត​ក្រោម​ការ​បាត់ខ្លួន​ដោយបង្ខំ​ឡើយ​។​ ​ទោះ​ជា​ក្នុង​ស្ថានភាព​សង្គ្រាម​ ​ឬ​ការ​គំរាមកំហែង​ដោយ​សង្គ្រាម​ ​អស្ថិរភាព​នយោបាយ​ផ្ទៃក្នុង​ ​ឬ​ភាព​អាសន្ន​ជា​សាធារណៈ​ណា​ក៏ដោយ​ ​មិន​អាច​​​យកជា​យុត្តិកម្ម​ចំពោះ​ការ​បាត់ខ្លួន​ដោយបង្ខំ​ឡើយ​។​ ​ចំណែក​មាត្រា​៣​ ​ចែង​ថា​ ​រដ្ឋ​ភាគី​នីមួយៗ​ត្រូវ​ចាត់វិធានការ​សមស្រប​ ​ដើម្បី​ស៊ើប​អង្កេត​អំពើ​ល្មើស​ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​នេះ​ ​ដែល​បាន​ប្រព្រឹត្ត​ដោយ​បុគ្គល​ ​ឬ​ដោយក្រុម​បុគ្គល​ដែល​គ្មាន​ការអនុញ្ញាត​ ​ការ​គាំទ្រ​ ​ឬ​ការ​យល់ព្រម​ពី​រដ្ឋ​ ​ហើយ​ត្រូវ​នាំ​ខ្លួន​ជន​ដែល​ទទួលខុសត្រូវ​ទៅ​តុលាការ​ ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។