ក្រសួងធនធាន​ទឹក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ចាប់​ពី​ថ្ងៃ​ទី២៩ កញ្ញា ដល់​ថ្ងៃ​ទី៥ ខែ​តុលា

0:00 / 0:00

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូន​ដំណឹង​ថា ចាប់​ពី​ថ្ងៃ​ទី២៩ កញ្ញា ដល់​ថ្ងៃ​ទី៥ ខែ​តុលា អាកាស​នៅ​ប្រទេស​កម្ពុជា នឹង​មាន​​បាតុភូតិ​​ផ្គររន្ទះ និង​ខ្យល់​កន្ត្រាក់។

កម្ពុជា​កំពុង​បន្ត​ស្ថិត​ក្នុង​តំបន់​នៃ​ជ្រលង​សម្ពាធទាប និង​ឥទ្ធិពល​ខ្យល់​ពី​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ស្ថានភាព​បែប​នេះ បណ្តាល​មាន​ភ្លៀង​ធ្លាក់ និង​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពាវនាវ​ឱ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន ដោយ​បញ្ជាក់​ថា តំបន់​វាល​ទំនាប បន្ត​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅបង្គួរ គឺ​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួន​មាន ដូច​ជា កំពត កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង និង​ខេត្ត​ស្វាយរៀង អាច​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​បង្គួរ​ទៅ​ច្រើន។ ចំណែក​តំបន់​ខ្ពង់​រាប​វិញ អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម។ រី​ឯ តំបន់​មាត់​សមុទ្រ អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។