0:00 / 0:00
សហគមន៍នេសាទទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង អំពាវនាវឲ្យអាជ្ញាធរជំនាញ ស៊ើបអង្កេតពលរដ្ឋ ៧ គ្រួសារ ដែលតែងធ្វើសកម្មភាពឆក់ត្រី ជារបបអាជីពចិញ្ចឹមជីវិតនៅតំបន់រ៉ាំសា ក្នុងអាងទន្លេមេគង្គ។
សហគមន៍ថា ពួកគាត់បានផ្តល់ដំណឹងបញ្ហានេះ ទៅប៉ុស្តិ៍នគរបាលមូលដ្ឋាន តែគ្មានចំណាត់ការផ្លូវច្បាប់នោះទេ រីឯក្រុមជនសង្ស័យនៅតែមានឱកាសប្រើឧបករណ៍ឆក់ខុសច្បាប់ដដែល។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ជាតិ ចំណាន អំពីរឿងនេះដូចតទៅ