លោកបណ្ឌិត សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា មិនខ្វល់នឹងការបដិសេធរបស់ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ចំពោះការរកឃើញថា វៀតណាម បានបោះបង្គោលព្រំដែនចូលទឹកដីកម្ពុជា ចន្លោះពី ៥ម៉ែត្រទៅ ៥០ម៉ែត្រ នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ឆ្នាំ១៩៨៥-១៩៨៧។
លោកបណ្ឌិត សុខ ទូច បានឆ្លើយតបភ្លាមៗក្រោយពេលសារព័ត៌មានមួយចំនួន បានចុះផ្សាយពីការបដិសេធរបស់ លោក វ៉ា គឹមហុង ថា អ្វីដែលក្រុមស្រាវជ្រាវ លោក សុខ ទូច រកឃើញពីការបោះបង្គោលព្រំដែនរបស់វៀតណាម ចូលកម្ពុជា នោះ ថាមិនបានការ។
សូមស្ដាប់បទសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី លោក ទីន ហ្សាការីយ៉ា ជាមួយលោកបណ្ឌិត សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភាដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។