ភ្លើង​ឆេះ​រូប​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​​តាំង​នៅ​មុខ​វាំង​នៅ​យប់​ឆ្លង​ឆ្នាំ

ដោយ ទីន ហ្សាការីយ៉ា
2025.01.01
ភ្លើង​ឆេះ​រូប​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​​តាំង​នៅ​មុខ​វាំង​នៅ​យប់​ឆ្លង​ឆ្នាំ ទិដ្ឋភាព​ភ្លើង​បាន​ឆាបឆេះ​រូប​ព្រះ​ឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ នៅ​មុខ​ព្រះបរមរាជវាំង កាលពី​យប់​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី១ មករា ២០២៥។
រួប៖ ពលរដ្ឋផ្ដល់ឱ្យ

ភ្លើង​បាន​ឆាបឆេះ​រូប​ព្រះ​ឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច នរោត្តម សីហមុនី សន្ធោសន្ធៅ​នៅ​មុខ​ព្រះបរមរាជវាំង ក្នុង​ពិធី​ប្រគំតន្ត្រី ដើម្បី​អបអរសាទរ​ទទួល​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០២៥ ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កាលពី​យប់​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី១ មករា ២០២៥។

ក្រោយពី​ភ្លើង​ឆាបឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​នេះ សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​(Fresh News) មិនបាន​ចុះផ្សាយ​នោះ​ទេ ប៉ុន្តែ​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន​បាន​កាត់​យក​រូបភាព​អគ្គីភ័យ​ឆាបឆេះ​នេះ​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) ដែល​បាន​ផ្សាយ​ផ្ទាល់​នោះ យក​មក​ផ្សព្វផ្សាយ​បន្ត។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អគ្គស្នងការ​នគរបាល​ជាតិ​លោក ស ថេត និង​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​សុំ​បញ្ជាក់​ពី​មូលហេតុ​នៃ​អគ្គីភ័យ​ឆេះ​នេះ​បាន​នៅឡើយ​ទេ កាល​ពី​យប់​ថ្ងៃទី​១ មករា ឆ្នាំ​២០២៥​នេះ។

ស្ថាបនិក និង​ជា​ព្រះចៅ​អធិការ​វត្តភ្នំ​សេរី ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ភ្លើង​ឆេះ​រូប​ព្រះ​ឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ ដាក់​តាំង​នៅមុខ​ព្រះបរមរាជវាំង នៅ​ក្បែរ​ឆាក​ប្រគំ​តន្ត្រី​នេះ បង្ហាញ​ថា ឆ្នាំ​ថ្មី​នេះ ការ​ដឹកនាំ​របស់​ត្រកូល​ហ៊ុន នឹង​ជួប​គ្រោះ​ធំ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា ជាមួយ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដូច​តទៅ

ទស្សនាវីដេអូឆេះទាំងស្រុង

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។