ព្រះអង្គ ប៊ុត ប៊ុនតិញ ចាត់ទុកការគប់កញ្ចក់ឡានព្រះអង្គថាជាការគំរាមកំហែង
ដោយ តាំង សារ៉ាដា
2017.07.12
2017.07.12

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បានសរសេរលើហ្វេសប៊ុក (Facebook) របស់ព្រះអង្គថា រថយន្តរបស់ព្រះតេជព្រះគុណកាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១១ កក្កដា ត្រូវបានជនមិនស្គាល់មុខគប់ឲ្យបែកកញ្ចក់ខាងស្ដាំផ្នែកកណ្ដាលនៃរថយន្ត។
ហេតុការណ៍នេះកើតឡើងនៅជិតវត្តសិរីពោធិព្រឹក្ស ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោយពេលដែលក្រុមការងាររបស់ព្រះអង្គបាននិមន្តចុះពន្យល់ញាតិញោមឲ្យរួមគ្នាការពាររូបបដិមាបុរាណមួយនៅឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សូមស្ដាប់បទសម្ភាសន៍របស់លោក តាំង សារ៉ាដា ជាមួយនឹងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជុំវិញបញ្ហានេះ៖