ទេសចរ​ជិត​១​លាន​នាក់​ដើរ​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀតណាម

ដោយ អាស៊ីសេរី
2018-02-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទេសចរ​ដើរ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ឆ្នាំ​២០១៨។
ទេសចរ​ដើរ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ឆ្នាំ​២០១៨។
រូបថត​ក្រសួង​ទេសចរណ៍

ក្រសួង​ទេសចរណ៍​បាន​ចេញ​របាយការណ៍​មួយ​បញ្ជាក់​ពី​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដើរ​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀតណាម ថា​មាន​ជិត ១​លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ មាន​ជាង ១០​ម៉ឺន​នាក់។

ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​តាម​រយៈ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ​ថា ប្រជាពលរដ្ឋ និង​ទេសចរ​អន្តរជាតិ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ទូទាំង​ប្រទេស។

របាយការណ៍​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ខេត្ត និង​រាជធានី​ដែល​នាំ​មុខ​គេ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀតណាម​នេះ រួម​មាន ខេត្ត​សៀមរាប ព្រះសីហនុ កែប បាត់ដំបង ខេត្ត​កោះកុង និង​រាជធានី​ភ្នំពេញ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀតណាម ឆ្នាំ​នេះ ខេត្ត​ជាប់​ព្រំដែន​វៀតណាម រួម​មាន ខេត្ត​ព្រៃវែង និង​ស្វាយរៀង ក៏​មាន​ភ្ញៀវ​ទេសចរ​ជនជាតិ​វៀតណាម ចូល​មក​លេង​កម្សាន្ត​ច្រើន ខណៈ​ខេត្ត​ជាប់​ព្រំដែន​ថៃ រួម​មាន បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន ជាដើម​នោះ ក៏​មាន​ភ្ញៀវ​ជនជាតិ​ថៃ ឆ្លង​ចូល​មក​លេង​កម្សាន្ត​ច្រើន​ដូច​គ្នា​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល