មន្ត្រី​អ.ស.ប អ្នកស្រី រ៉ូណា ស្មីត ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី

ដោយ អាស៊ីសេរី
2016.10.15
រ៉ូណា ស្មីត កែម ឡី ៨៥៥ អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ​លោក នៅ​វត្ត​ចាស់ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៦។
RFA/Cheu Sideth
1

ព្រះសង្ឃ​និមន្ត​ចូល​រួម​ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ បណ្ឌិត កែម ឡី នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នា​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth

បុណ្យ ១០០​ថ្ងៃ កែម ឡី ៨៥៥

ពិធី​រាប់បាត្រ​ព្រះសង្ឃ ក្នុង​ពិធី​បុណ្យ ១០០​ថ្ងៃ បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ នា​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៦។

3

ពិធី​រាប់បាត្រ​ព្រះសង្ឃ ក្នុង​ពិធី​បុណ្យ ១០០​ថ្ងៃ បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ នា​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៦។

4

ពិធី​រាប់បាត្រ​ព្រះសង្ឃ ក្នុង​ពិធី​បុណ្យ ១០០​ថ្ងៃ បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ នា​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៦។

5

ពិធី​រាប់បាត្រ​ព្រះសង្ឃ ក្នុង​ពិធី​បុណ្យ ១០០​ថ្ងៃ បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ នា​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៦។

6

ពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​មុខ​រូប​សំណាក​របស់​លោក នៅ​វត្ត​ចាស់។

7

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ស្ដី​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចូល​រួម​ពិធី​បុណ្យ​ ១០០​ថ្ងៃ បណ្ឌិត កែម ឡី។

8

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ស្ដី​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចូល​រួម​ពិធី​បុណ្យ​ ១០០​ថ្ងៃ បណ្ឌិត កែម ឡី។

9

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ស្ដី​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចូល​រួម​ពិធី​បុណ្យ​ ១០០​ថ្ងៃ បណ្ឌិត កែម ឡី។

10

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់។

11

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់។

ផ្នូរ កែម ឡី ៨៥៥

ផ្នូរ​លោក​បណ្ឌិត កែម ឡី ស្ថិត​នៅ​ឯ​ស្រុក​កំណើត​របស់​លោក នា​ខេត្ត​តាកែវ។ រូបថត​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sorn Chanratha RFA/Sorn Chanratha

អ្នក​រាយការណ៍​ពិសេស​នៃ​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់។

នៅ​ពេល​ដែល​អ្នកស្រី រ៉ូណា ស្មីត កំពុង​ចូលរួម​ពិធី​នេះ មាន​ពលរដ្ឋ​ភាគច្រើន ស្រែក​អំពាវនាវ​ដល់​អ្នកស្រី ឲ្យ​ធ្វើ​យ៉ាងណា រក​យុត្តិធម៌​ដល់​បណ្ឌិត កែម ឡី។

​អ្នកស្រី រ៉ូណា ស្មីត មក​បំពេញ​ទស្សនកិច្ច​​រយៈ​ពេល ១០​ថ្ងៃ​នៅ​កម្ពុជា គឺ​​​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ដើម្បី​​ពិនិត្យ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស និង​តាមដាន​ការ​អនុវត្ត​អនុសាសន៍​ដែល​អ្នកស្រី​ដាក់​ជូន​រាជ​រដ្ឋាភិបាល​សម្រាប់​ការ​កែលំអ​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​ប្រសើរ​ឡើង។

នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា នេះ គឺ​ជា​ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី ថ្ងៃ​ទី​២។ ប្រជា​ពលរដ្ឋ​​​មក​ពី​​គ្រប់​ទិសទី​បន្ត​មក​ចូល​រួម​កម្មវិធី​បុណ្យ​នេះ។ កម្មវិធី​បុណ្យ​នៅ​ព្រឹក​នេះ ​មាន​ពិធី​រាប់បាត្រ​ព្រះសង្ឃ​​ប្រមាណ ៥០០​អង្គ នៅ​ម៉ោង ជិត ១០​ព្រឹក។

កម្មវិធី​គម្រប់​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ដោយ​នៅ​ថ្ងៃ​នោះ នឹង​មាន​ពិធី​ដង្ហែ​រូប​សំណាក​លោក​បណ្ឌិត​ឆ្ពោះ​ទៅ​កាន់​ខេត្ត​តាកែវ កន្លែង​បញ្ចុះ​សព​របស់​លោក។ ថ្ងៃ​ទី​១៧ ខែ​តុលា គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ ១០០​ថ្ងៃ​នេះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ថា កិត្យា ពី​វត្ត​ចាស់៖

ដំណាល​គ្នា​នឹង​ការ​រៀបចំ​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ រាជធានី​ភ្នំពេញ នេះ​ដែរ នៅ​ឯ​ស្រុក​កំណើត លោក​បណ្ឌិត កែមឡី នៅ​ខេត្ត​តាកែវ ឯណោះ​វិញ ក៏​បាន​រៀបចំ​រួច​រាល់​ហើយ​សម្រាប់​ការ​ទទួល​ក្រុម​គណៈកម្មការ ប្រជាពលរដ្ឋ ព្រមទាំង​រូប​សំណាក​លោក​បណ្ឌិត កែម ឡី។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ម៉ម មុនីរតន៍ ពី​ខេត្ត​តាកែវ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។