លោក សោម ហាក់ បានប្រាប់ពីទីតាំងចិញ្ចឹមកង្កែបត្រូវរកទីធ្លាស្រឡះ គ្មានម្លប់ មិនមានទឹកជ្រៅពេកទេ ព្រោះកង្កែបវារស់នៅលើគោកផងនិងក្នុងទឹកផង។ លោកក៏បានប្រាប់ពីវិធីចិញ្ចឹមកង្កែប តាមស្បៃមុង ឬឈិប ឬហាប់ប៉ាដែរ។
ក្នុងនាទីកសិកម្មនៅសប្តាហ៍នេះ អ្នកស្រី អ៊ុក សាវបូរី សូមលើកយកការចិញ្ចឹមកង្កែបភាគបន្តមកជម្រាបជូន។