ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម

កាល​ពី​សប្ដាហ៍​កន្លង​មក​លោក​អ្នក​បាន​ជ្រាប​រួច​មក​ហើយ​ពី​ព្រឹត្តិការណ៍​ដែល​ទាក់ទង​ទៅ​នឹង​ប្រទេស​កម្ពុជា ក្នុង​ដំណាក់កាល​ទាមទារ​ឯករាជ្យ​ពី​បារាំង។

0:00 / 0:00

អ្នក​ដឹកនាំ​ការ​តស៊ូ​ដើម្បី​ឯករាជ្យ​ប្រទេស​កម្ពុជា​នេះ គឺ​ព្រះ​ករុណា នរោត្តម សីហនុ។ វា​គឺ​ជា​ការ​បញ្ចប់​ទាំង​ស្រុង​នូវ​អាណានិគម​បារាំង​នៅ​កម្ពុជា។ បន្ទាប់​ពី​ទទួល​បាន​ឯករាជ្យ​ទាំង​ស្រុង​ពី​បារាំង នៅ​ឆ្នាំ​១៩៥៣ ព្រះ​ករុណា នរោត្តម សីហនុ រួម​ជាមួយ​សហការី​ព្រះអង្គ​មួយ​ចំនួន​ទៀត បាន​ប្រឹងប្រែង​កសាង​ប្រទេស​ឲ្យ​រីក​ចម្រើន​ជា​លំដាប់។

ព្រះអង្គ​ត្រូវ​បាន​អ្នក​សិក្សា​ពី​បញ្ហា​កម្ពុជា​មួយ​ចំនួន​វាយ​តម្លៃ​ថា បាន​ប្រកាន់​នយោបាយ​ប៉ិនប្រសប់​មួយ គឺ​អព្យាក្រឹតភាព ដោយ​បាន​នាំ​យក​សុខ​សន្តិភាព និង​ការ​រីក​ចម្រើន​មក​ជូន​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ​របស់​ព្រះអង្គ។

អ្នក​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិសាស្ត្រ​នយោបាយ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកាន់​នយោបាយ​បែប​នេះ ក៏​ជា​ការ​សមស្រប​សម្រាប់​សង្គម​កម្ពុជា​នៅ​ពេល​នោះ​ដែរ។ ប៉ុន្តែ​ឥទ្ធិពល​សង្គ្រាម​ត្រជាក់ គឺ​ការ​ប្រកួត​ប្រជែង​រវាង​លទ្ធិ​កុម្មុយនិស្ត និង​សេរី បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ស្ងប់ស្ងាត់​មួយ ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្គ្រាម។

លោក ឱម ឧត្តម ដែល​បាន​ស្រាវជ្រាវ និង​ជួប​សម្ភាស​ជាមួយ​អ្នក​ជំនាញ​មាន​សេចក្តី​រាយ​ការណ៍​អំពី​បញ្ហា​នេះ ៖