រហូតមកដល់ពេលនេះ នៅក្នុងចំណោមអ្នកស្រាវជ្រាវរបបខ្មែរក្រហមក៏ដូចជាអ្នកច្បាប់ខ្លះនៅមិនទាន់មានការស្របគ្នាទាំងស្រុងនៅឡើយទេ អំពីថាតើការសម្លាប់រង្គាលនោះអាចចាត់ចូលក្នុងនិយមន័យ បទប្រល័យពូជសាសន៍ ឬយ៉ាងណា?
សូមអញ្ជើញស្តាប់ លោក ហ៊ុយ វណ្ណៈ រាយការណ៍ជូនជ្រាបអំពីបញ្ហានេះដែលមានខ្លឹមសារដូចតទៅ៖
នៅក្នុងខែសីហា ឆ្នាំ១៩៧៩ តុលាការប្រជាជនបដិវត្តន៍កម្ពុជាត្រូវបានបង្កើតដោយរបបថ្មី គឺសាធារណរដ្ឋប្រជាមានិតកម្ពុជាដោយមានការជ្រោមជ្រែងពីអាជ្ញាធរវៀតណាម។
ពេលនោះមេដឹកនាំខ្មែរក្រហមតែពីររូបគត់ គឺ ប៉ុល ពត និង អៀង សារី ត្រូវបានកាត់ទោសប្រហារជីវិតពីបទប្រល័យពូជសាសន៍ដោយកំបាំងមុខ។
រហូតមកដល់ពេលនេះនៅក្នុងចំណោមអ្នកស្រាវជ្រាវរបបខ្មែរក្រហមនៅមិនទាន់យល់ស្របគ្នាទេថា តើការសម្លាប់រង្គាលនោះគឺជាបទប្រល័យពូជសាសន៍។
អ្នកស្រាវជ្រាវមួយរូបបានឲ្យដឹងថា គេនៅមិនទាន់មានភស្តុតាងណាមួយបញ្ជាក់ថា ខ្មែរក្រហមមានបំណងសម្លាប់ខ្មែរនិងជាតិសាសន៍មួយចំនួនទៀតឲ្យផុតពូជនោះឡើយ។
សូមអញ្ជើញស្តាប់ លោក ហ៊ុយ វណ្ណៈ រាយការណ៍ជូនជ្រាបអំពីបញ្ហានេះដែលមានខ្លឹមសារដូចតទៅ៖
