នៅក្នុងនាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈកាលពីសប្តាហ៍មុន យើងបានរាយការណ៍ជូនអំពីសង្គ្រាមក្នុងទសវត្សឆ្នាំ១៩៨០ ការច្បាំងគ្នារវាងកងទ័ពវៀតណាមដែលពេលនោះកំពុងត្រួតត្រាប្រទេសកម្ពុជា និងកងទ័ពនៃរដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យដែលក្នុងនោះមានភាគីខ្មែរក្រហម ភាគីសម្តេចសីហនុនិយមហ៊្វុនស៊ិនប៉ិច និងភាគីដឹកនាំដោយលោកតា សឺន សាន ហើយរដ្ឋាភិបាលចម្រុះនេះត្រូវបានទទួលស្គាល់ពីអង្គការសហប្រជាជាតិ និងទទួលជំនួយយោធាពីប្រទេសចិននិងសហរដ្ឋអាមេរិក។
បន្ទាប់ពីច្បាំងគ្នាអស់រយៈពេល១០ឆ្នាំ វៀតណាមក៏បានសម្រេចចិត្តដកកងទ័ពរបស់ខ្លួនចេញពីប្រទេសកម្ពុជា។
លោក ប៊ុយ ទីន អតីតជាមន្ត្រីយោធាជាន់ខ្ពស់មួយរូបនៃគណបក្សកុម្មុយនីស្តវៀតណាមនិងអគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជនវៀតណាម ដែលធ្លាប់រស់នៅក្នុងប្រទេសកម្ពុជាក្នុងទសវត្សឆ្នាំ១៩៨០ ហើយសព្វថ្ងៃកំពុងរស់នៅក្នុងប្រទេសបារាំងរៀបរាប់ជូនអំពីមូលហេតុដែលនាំឲ្យកងទ័ពវៀតណាមដកចេញពីប្រទេសកម្ពុជា តាមការចោទសួររបស់លោក ជីវិតា ដែលមានខ្លឹមសារដូចតទៅ៖
