តួនាទី​របស់​តំណាងរាស្ត្រ​ក្នុង​ដំណើរការ​ពិភាក្សា​និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នានា

0:00 / 0:00

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (Comfrel) បាន​ចេញ​របាយការណ៍​មួយ​បង្ហាញ​ថា នៅ​ក្នុង​សម័យ​ប្រជុំ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​ក្នុង​រដ្ឋ​សភា តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ខំ​ប្រឹងប្រែង​និយាយ​ការពារ​សេចក្ដី​ព្រាង​ច្បាប់​ទៅ​តាម​ដែល​រដ្ឋាភិបាល​ចង់​បាន ដោយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ពិភាក្សា​ស៊ី​ជម្រៅ​លើ​ខ្លឹមសារ និង​ផល​ប៉ះពាល់​នានា​របស់​សេចក្ដី​ព្រាង​ច្បាប់​ទៅ​លើ​ពលរដ្ឋ​ក្នុង​មណ្ឌល​របស់​ខ្លួន​ទេ។ លើស​ពី​នេះ​ទៀត តំណាងរាស្ត្រ​ពី​គណបក្ស​កាន់​អំណាច ក៏​តែង​ដើរ​តួ​ជួសមុខ​អោយ​រដ្ឋាភិបាល វាយ​ប្រហារ​ទៅ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទៀត​ផង។

មាន​សេចក្ដី​ព្រាង​ច្បាប់​ធំៗ​ជា​ច្រើន ក្នុង​នោះ​រួមមាន ច្បាប់​ថវិកា​ជាតិ ច្បាប់​៣​ទាក់ទង​នឹង​វិស័យ​តុលាការ ច្បាប់​គ្រប់គ្រង​សមាគម​អង្គការ​ជាដើម សុទ្ធ​តែ​ត្រូវ​បាន​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ចំណាយ​ពេល​យូរ​ជជែក​ដេញដោល​រក​គុណវិបត្តិ និង​ផល​ប៉ះពាល់​អោយ​បាន​ផុសផុល​ស៊ី​ជម្រៅ​នោះ​ទេ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្រ្វែល អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។