ប័ណ្ណសារព័ត៌មាន
2017-12-19
សេចក្ដីរាយការណ៍អំពីយន្តការដោះស្រាយបញ្ហា ចង្អៀតណែនក្នុងពន្ធនាគារ ដោយផ្ដោតលើការអនុវត្តទោសក្រៅឃុំតាមរយៈអោយអ្នកទោសធ្វើការក្នុងសហគមន៍ ដូចមានចែងក្នុងច្បាប់ ប៉ុន្តែមិនទាន់អនុវត្តបាន។ តើការអនុវត្តទោសដោយធ្វើការក្នុងសហគមន៍ជាអ្វី? តើមូលហេតុអ្វី ទើបមិនអាចអនុវត្តបាន?
2017-12-19
ជាច្រើនឆ្នាំមកហើយដែលពន្ធនាគារនៅក្នុងប្រទេសកម្ពុជាផ្ទុកមនុស្សលើសចំណុះ ចង្អៀតណែន ធ្វើអោយអ្នកជាប់ឃុំរស់នៅទាំងលំបាកលំបិន ប៉ះពាល់ដល់សុខភាព និងសេចក្ដីថ្លៃថ្នូរក្នុងនាមជាមនុស្ស។ អ្នកច្បាប់អោយដឹងថា បញ្ហានេះបណ្ដាលមកពីការអនុវត្តច្បាប់នៅទន់ខ្សោយ តុលាការអគតិព្រោះលម្អៀង និងរងការគាបសង្កត់ពីអ្នកនយោបាយ។
2017-09-10
នៅក្នុងនាទីកសិកម្ម និងសុវត្ថិភាពស្បៀងរបស់អាស៊ីសេរី លើកមុន លោកអ្នកនាងបានស្ដាប់ពីលក្ខណៈខុសគ្នារវាងជីសរីរាង្គ និងជីធម្មជាតិ ព្រមទាំងវិធីសាមញ្ញៗនៃការផលិតជីសរីរាង្គ។ នៅក្នុងសប្ដាហ៍នេះ លោកអ្នកនាងនឹងបានជ្រាបច្បាស់ពីប្រសិទ្ធភាពរបស់ជីសរីរាង្គលើដំណាំបន្លែ និងដំណាំផ្លែឈើដែលមានអាយុកាលវែងៗ ព្រមទាំងរបៀបប្រើប្រាស់ជីសរីរាង្គលើប្រភេទដំណាំទាំងនោះ។
2017-08-27
អ្នកជំនាញកសិកម្ម លើកទឹកចិត្តឲ្យកសិករប្រើជីសរីរាង្គ និងជីធម្មជាតិលើដំណាំកសិកម្មគ្រប់ប្រភេទ ជាជាងប្រើជីគីមីច្រើនខុសបច្ចេកទេស បណ្ដាលឲ្យខូចគុណភាពដី ឬផលដំណាំមានជាតិគីមី បណ្ដាលឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។
2017-08-21
មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ ត្រៀមទម្លាក់ដុំថ្មរាប់តោនចូលក្នុងបាតសមុទ្រនាខេត្តព្រះសីហនុ សម្រាប់ធ្វើជាជម្រកត្រី និងអភិរក្សជីវចម្រុះធនធានធម្មជាតិក្រោមបាតសមុទ្រ ប្រយោជន៍រួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តព្រះសីហនុ បានច្រើនថែមទៀតនាថ្ងៃខាងមុខ។
2017-08-15
ចេកអំបូងពណ៌លឿងមានប្រភពចេញពីប្រទេសឥណ្ឌា ត្រូវបានគេបង្កាត់ពូជទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅប្រទេសកម្ពុជា ក្រៅពីក្រុមហ៊ុនវៀតណាម ដាំលើផ្ទៃដីរាប់រយហិកតារនៅខេត្តរតនគីរី ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ ក៏មានកសិករនៅខេត្តកណ្ដាល កំពង់ស្ពឺ កោះកុង កំពត ប៉ៃលិន និងខេត្តបាត់ដំបង ចាប់ផ្ដើមដាំដុះ និងប្រមូលផលផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
2017-08-10
រដូវភ្លៀងធ្លាក់បានចូលមកដល់ គ្រុនឈាម គឺជាជំងឺឆ្លងធ្ងន់ធ្ងរចំពោះកុមារតូចៗ បើសិនជាអាណាព្យាបាលមិនចាប់អារម្មណ៍តាមដានពីស្ថានភាពជំងឺនេះដោយគ្រូពេទ្យនោះទេ ហើយនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។
2017-08-07
រដ្ឋបាលក្រុងព្រះសីហនុ ស្នើឲ្យវិស័យឯកជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមការងារថែរក្សាអនាម័យបរិស្ថានក្នុងមូលដ្ឋាននេះឲ្យមានសោភ័ណភាពទាំងអស់គ្នា ព្រោះខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលដាក់ឲ្យចូលរួមប្រកួតប្រជែងយកជ័យលាភី ទីក្រុងស្អាតនៅអាស៊ាន នៅដើមឆ្នាំ២០១៨។
2017-08-05
ការរើសអើងជនពិការនៅតែជាបញ្ហាក្នុងសង្គមកម្ពុជា នៅឡើយ។ យុវជនពិការមួយចំនួនអះអាងថា ពួកគេនៅតែប្រឈមនឹងការរើសអើងនៅពេលស្វែងរកការងារធ្វើដដែល។ បញ្ហានេះ ធ្វើឱ្យពួកគាត់បាក់ទឹកចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំងអំពីអនាគតរបស់ខ្លួន បើទោះបីជាពួកគេបានប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បីជម្នះបញ្ហាពិការភាពក្តី។
2017-08-01
ដំណាំក្រូចពោធិ៍សាត់ ដែលធ្លាប់សម្បូរនៅខេត្តបាត់ដំបង ប៉ុន្តែបច្ចុប្បន្នមានអ្នកខេត្តពោធិ៍សាត់ កាន់តែច្រើនឡើងនាំគ្នាដាំដំណាំប្រភេទនេះដែរ។ តើដំណាំក្រូចនៅខេត្តពោធិ៍សាត់ យ៉ាងម៉េចដែរ?
2017-07-18
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម សុទ្ធតែអះអាងថាបានខ្នះខ្នែងជួយដោះស្រាយបញ្ហាទីផ្សារ ឬរក្សាលំនឹងទីផ្សារកសិផលដោយប្រើទាំងច្បាប់ និងវិធានការចាំបាច់នានា។
2017-07-02
បញ្ហាទីផ្សារ ឬតម្លៃកសិផលឡើងចុះមិនទៀងទាត់ បានធ្វើឲ្យកសិករខ្លះបាក់ទឹកចិត្ត និងឈប់បង្កើនផ្ទៃដីដាំដុះ ខណៈកសិករខ្លះនៅតែបង្ខំចិត្តបង្កបង្កើនផលលើទំហំដីដដែល ដោយសង្ឃឹមថា ថ្ងៃណាមួយតម្លៃកសិផលនឹងមានតម្លៃសមរម្យអាចលក់បានលុយដោះបំណុលគេ និងសល់ចាយវាយខ្លះ។
2017-06-26
ការបង្កបង្កើនផលស្រូវរដូវវស្សាតែងតែជួបគ្រោះទឹកជំនន់ ឬរាំងស្ងួតស្ទើររាល់ឆ្នាំ បណ្ដាលឲ្យសន្ទូងខូចបាត់ទិន្នផល។ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា នៅពាក់កណ្ដាលរដូវវស្សាឆ្នាំ២០១៧ នេះ នឹងមានកូនរដូវប្រាំងតូចមួយ ដែលធ្វើឲ្យសន្ទូងប្រឈមនឹងការស្វិតងាប់ដោយសារខ្វះទឹកភ្លៀងនៅតាមបណ្ដាខេត្តមួយចំនួន។
2017-06-20
ជីធម្មជាតិ គឺសំដៅដល់អាចម៍គោក្របី ស្លឹកឈើ និងកាកសំណល់ផ្សេងទៀតដែលកសិករប្រមូលទុកចាក់ស្រែនៅរៀងរាល់ដើមរដូវវស្សា។ តើកសិករត្រូវប្រើជីដូចម្ដេច ទើបត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសកសិកម្ម?
2017-06-20
វិស័យឯកជន ឬភ្នាក់ងារបម្រើសេវាទេសចរណ៍បង្ហាញការព្រួយបារម្ភខ្លាចបរិស្ថាននៅតាមតំបន់ឆ្នេរមួយចំនួននៅលើកោះរ៉ុង ខេត្តព្រះសីហនុ មានឆ្នេរកោះតូច ជាដើម ត្រូវបំផ្លាញ បើរដ្ឋបាលខេត្តនេះ ឬស្ថាប័នពាក់ព័ន្ធគ្មានវិធានការទប់ស្កាត់ការសង់សំណង់រឹងមាំលើឆ្នេរខ្សាច់ និងការបង្ហូរទឹកស្អុយចូលសមុទ្រឲ្យមានប្រសិទ្ធភាពទេ។