ប័ណ្ណសារព័ត៌មាន
2021-02-25
អត្រាអ្នកស្លាប់ និងរងរបួសដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកពីសង្គ្រាម បានថយចុះយ៉ាងខ្លាំង ក្នុងអំឡុងពេល ២៤ឆ្នាំកន្លងទៅនេះ។
2021-02-25
កុមារឆ្លងជំងឺអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ចំនួន៦៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៣២៥នាក់ កាលពីឆ្នាំ២០១៤ គឺភាគច្រើនបានឈប់រៀន ដោយសារបញ្ហាសុខភាព និងការរើសអើង ពីសំណាក់មិត្តភ័ក្ដិ ក្នុងសាលារៀន។
2021-02-25
រដ្ឋបាលក្រុងភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រកាសបិទទីតាំងបន្ថែមមួយចំនួនទៀត រហូតដល់ជាង ៦០កន្លែង។ ទីតាំងទាំងនោះ ជាប់ពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភៈ។ ស្របពេលជាមួយគ្នា ក្រសួងសុខាភិបាល បន្តអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ ប្រញាប់ចេញមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក។
2021-02-24
មន្ត្រីរដ្ឋាភិបាលថា ពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានតម្លៃជាង ៨ពាន់លានដុល្លារ ក្នុងពេលដែលកំពុងមានវិបត្តិជំងឺកូវីដ១៩ ចាប់ពីចុងឆ្នាំ២០១៩ រហូតមកដល់ដើមឆ្នាំ២០២១ នេះ។ អ្នកតាមដានសង្គមមើលឃើញថា ដើម្បីឱ្យពាណិជ្ជកម្មកម្ពុជា កាន់តែល្អប្រសើរបន្ថែមទៀត រដ្ឋាភិបាលគួរតែគិតគូរធ្វើពាណិជ្ជកម្មជាមួយសហគមន៍អឺរ៉ុប ឬប្រទេសលោកខាងលិច ដើម្បីចៀសវាងវិបត្តិសេដ្ឋកិច្ច។
2021-02-24
បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត សោកស្តាយពុំបានធ្វើពិធីបុណ្យព្រៃឡង់តាមការគ្រោងទុក ដោយសារក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានមិនអនុញ្ញាត។ តំណាងសហគមន៍ព្រៃឡង់ក្នុងខេត្តនីមួយៗ ត្រូវបានអាជ្ញាធរស្រុកកោះហៅ បង្ខំឱ្យធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពនានា ក្នុងព្រៃការពារធម្មជាតិមួយនេះ។
2021-02-24
មន្ត្រីអង្គការសង្គមស៊ីវិលជំរុញអាជ្ញាធរមានសមត្ថកិច្ចឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ដើម្បីទប់ស្កាត់ចរាចរណ៍ឆ្លងកាត់ និងការជួញដូរថ្នាំញៀនប្រយោជន៍ ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់សង្គម។
2021-02-24
សាលាដំបូងខេត្តត្បូងឃ្មុំ បានផ្លាស់ប្ដូរកម្មវិធីពីសវនាការជំនុំជម្រះទៅជាសវនាការលើបណ្ដឹងសុំនៅក្រៅឃុំវិញ ពាក់ព័ន្ធនឹងសំណុំរឿងរបស់សកម្មជននយោបាយ និងសកម្មជនដីធ្លីសរុប៨ នាក់ កាលពីថ្ងៃទី២៤ កុម្ភៈ។
2021-02-24
សកម្មជនមាតាធម្មជាតិ ប្តេជ្ញាបន្តសកម្មភាពការពារបរិស្ថាន និងលាតត្រដាងពីអំពើពុករលួយពាក់ព័ន្ធនឹងរបបលោក ហ៊ុន សែន ដោយមិនខ្លាចការចាប់ចងនោះឡើយ ក្រោយពីរបបក្រុងភ្នំពេញ ចាប់ខ្លួនសកម្មជនមាតាធម្មជាតិជាច្រើននាក់ដាក់ពន្ធនាគារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
2021-02-24
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការដែលក្រសួងបរិស្ថានពិចារណាកាត់ឆ្វៀលតំបន់អភិរក្សទំហំ ២៧២ហិកតារ នៅខេត្តមណ្ឌលគិរី ដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់ឱ្យបុគ្គលឯកជនតាមសំណើរបស់អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Houth Group) ឧកញ៉ា ថៃ ម៉េងលី គឺជាទង្វើបំពានច្បាប់។
2021-02-23
ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២៥នាក់ថែមទៀត កាលពីថ្ងៃទី២៣ កុម្ភៈ ក្នុងនោះ ២៣នាក់ ពាក់ព័ន្ធការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ដែលភាគច្រើន គឺជាជនជាតិចិន កំពុងរស់នៅរាជធានីភ្នំពេញ។
2021-02-23
អង្គការឃ្លាំមើលការបោះឆ្នោតជំរុញឱ្យរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាពិសេស ពលករចំណាកស្រុកអាចចុះឈ្មោះបោះឆ្នោតបាន។
2021-02-23
ក្រសួងមហាផ្ទៃសម្រេចផ្អាកឱ្យសាច់ញាតិចូលសួរសុខទុក្ខជនជាប់ឃុំនៅក្នុងពន្ធនាគារទូទាំងប្រទេសរយៈពេល ២សប្ដាហ៍ ដើម្បីទប់ស្កាត់កុំឱ្យមានការរាតត្បាតជំងឺកូវីដ១៩។ ប្រពន្ធសកម្មជនបក្សប្រឆាំងមួយចំនួនសោកស្ដាយ និងចាត់ទុកវិធានការនេះថា បានប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកគាត់។
2021-02-23
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមិនបិទពិធីរៀបការនោះទេ គ្រាន់តែអំពាវនាវឲ្យម្ចាស់កម្មវិធីកាត់បន្ថយភ្ញៀវ ដែលទៅចូលរួមពិធីនោះ។ ស្របពេលជាមួយគ្នានេះ លោកបែរជាអំពាវនាវឲ្យអ្នកតាមខេត្ត ផ្អាកការធ្វើដំណើរចូលទីក្រុងភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
2021-02-23
សហគមន៍រងគ្រោះដីធ្លីតាមបណ្តាខេត្តនានា រួមគ្នាធ្វើយុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនដីធ្លីទាំងអស់ និងដោះលែងសកម្មជនដីធ្លីចំនួន៦នាក់ ដែលកំពុងជាប់ឃុំឲ្យមានសេរីភាពឡើងវិញ។ ពួកគេអះអាងថា ការប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់ និងចាប់ឃុំខ្លួនតំណាងសហគមន៍ដីធ្លីជាបន្តបន្ទាប់ គឺជារឿងអយុត្តិធម៌។
2021-02-23
គ្រួសាររបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ ព្រួយបារម្ភចំពោះស្ថានភាពជំងឺសាច់ញាតិរបស់ពួកគាត់ ក្នុងពន្ធនាគារអាចវិវឌ្ឍកាន់តែធ្ងន់ធ្ងរថែមទៀត ដោយសារមន្ត្រីពន្ធនាគារមិនបានយកចិត្តទុកមើលថែ និងបញ្ជូន ទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ។