លោកសាស្ត្រាចារ្យផ្នែកអក្សរសាស្រ្ត កេង វ៉ាន់សាក់ បានធ្វើការបកស្រាយជុំវិញន័យរបស់ពាក្យពីរម៉ាត់នេះ តាមរយៈការសាកសួររបស់លោក កឹម សុស ដែលមានសេចក្តីដូចតទៅ៖
កឹម សុស ៖ សូមលោកគ្រូវែកញែកអំពីពាក្យ "ថៃ" ហើយនិងពាក្យ "សៀម" តើអាហ្នឹងវាខុសគ្នាយ៉ាងម៉េច?
កេង វ៉ាន់សាក់ ៖ ខ្ញុំចោទចំណោទហ្នឹងពី ថៃ ហើយនិង សៀមហ្នឹង ធម្មតាតាំងពីក្មេងមកធ្លាប់ប្រើតែពាក្យសៀមៗ ហើយដល់មើលសៀវភៅអី ឃើញគេដាក់ពាក្យសាយ៉ាម មកដល់ចម្បាំងសកលលោកលើកទី២ហ្នឹង ឮសូរឈ្មោះថៃ ថៃឡង់ហ្នឹងឡើង។ ដល់វែកញែកមើលទៅយកនេះចុះ ថាមតិរបស់ពួកអ្នកប្រវត្តិសាស្រ្ដបរទេស ក្រៅពីសៀមឬថៃហ្នឹង ពួកហ្នឹងរហូតមកដល់មុនចម្បាំងសកលលោកលើកទី២ហ្នឹង ប្រើតែពាក្យសៀមឬសាយ៉ាម។ ថៃ សៀមខ្លួនគេវិញ អ្នកប្រវត្តិសាស្រ្ដរបស់គេ អ្នកប្រាជ្ញរបស់គេ អក្សរសាស្រ្ដរបស់គេ គេទាស់ គេប្រើពាក្យថៃនោះវិញ គេថាហ្នឹងបានវាត្រឹមត្រូវ។ ចំពោះជនជាតិគេ គេមិនដែលហៅខ្លួនគេហ្នឹងជាសៀមទេ គឺគេហៅខ្លួនគេជាថៃ។
កឹម សុស ៖ ប៉ុន្តែពាក្យសៀមហ្នឹង ដើមកំណើតពីដើមមកវាយ៉ាងម៉េច?
កេង វ៉ាន់សាក់ ៖ ខ្ញុំរកមិនឃើញអ៊ីចឹងដែរ មិនដែលឃើញមានអត្ថបទឯណាគេសរសេរបញ្ជាក់ឈ្មោះថា សៀម ឬសាយ៉ាមហ្នឹង មានន័យយ៉ាងម៉េចៗ។ ពួកថៃគេថាអ្នកស្រុកជិតខាង ជនជាតិជិតខាងនៅជុំវិញគេហ្នឹង ហៅពួកគេហ្នឹងថា សៀមអ៊ីចឹង ហើយចំពោះខ្លួនគេវិញ គេមិនថាគេថាសៀមទេ ហើយអ្នកដែលហៅថា សៀម ជាងគេហ្នឹង គឺកម្ពុជាយើងនេះ។
កឹម សុស ៖ ម៉េចក៏ខ្មែរហៅថាសៀម ម៉េចក៏អ៊ីចឹងអាហ្នឹង?
កេង វ៉ាន់សាក់ ៖ អានេះខ្ញុំមើលទៅហ្នឹង ប្រហាក់ប្រហែលគ្នានឹងឈ្មោះយើងខ្មែរហើយនិងកម្ពុជាហ្នឹង។ អ្នកស្រុកយើងហ្នឹង យើងសម្គាល់ខ្លួនយើងឈ្មោះជាខ្មែរ ហើយតាមផ្លូវការអីហ្នឹងបានប្រើពាក្យកម្ពុជា ទើបក្រោយមកទៀតហ្នឹង ដូចជារត់មាត់ទៅ គេសួរថាអ្នកឯងជនជាតិអី? បានអ្នកខ្លះថាជាកម្ពុជា ប៉ុន្តែទូទៅមិនដូច្នេះទេ គឺនិយាយតែពីខ្លួនហ្នឹងជាខ្មែរ ហើយស្រុករបស់ខ្លួនហ្នឹងគឺស្រុកខ្មែរ។
កឹម សុស ៖ ឥឡូវត្រឡប់ទៅថៃវិញលោកគ្រូ។
កេង វ៉ាន់សាក់ ៖ សូមជម្រាបជូនថា ពេលណាបានសៀមឬថៃហ្នឹង គេប្រើពាក្យថៃហ្នឹងជាផ្លូវការមែនទែននោះ? គឺគេប្រើដាក់ជាច្បាប់ ហើយដូរនៅផ្នែកអន្តរជាតិទាំងអស់ទៅ គឺចាប់ពីរដ្ឋប្រហារនៅបាងកកហ្នឹង ពីឆ្នាំ១៩៣២។ ពេលហ្នុងចលនាជាតិនិយមថៃហ្នឹងវាខ្លាំងឡើង ផ្លាស់ប្ដូរហ្នឹងមក បានបង្ខំឲ្យដាក់ជាផ្លូវការជាច្បាប់ហ្នឹង១៩៣២។ ពីមុនហ្នឹង ពួកអ្នកប្រាជ្ញថៃគេខំពន្យល់ថា នៅប្រើពាក្យសៀមនេះពីព្រោះពួកបរទេសមហាអំណាចធំៗមានអង់គ្លេសជាដើមហ្នឹង ស៊ីញ៉េអនុសញ្ញាអីៗផ្សេងៗហ្នឹង ពួកហ្នឹងធ្លាប់ស្គាល់ថាជាសៀម ចេះតែដាក់សៀម សាយ៉ាមៗអ៊ីចឹង។ ហើយស្ដេចគេហ្នឹងទល់តែមកដល់រជ្ជកាលទី៤ នៅបាងកកហ្នឹង ស្ដេចនៅបាងកកសោយរាជហ្នឹងបានដល់ឆ្នាំ១៩៣២ហ្នឹង បានអ្នកចលនាជាតិនិយមគេហ្នឹង បង្ខំឲ្យប្រើឈ្មោះដាក់ពាក្យថៃ ចំពោះពួកគេថៃ មានសេចក្ដីថាសេរីភាព ហៅថាជនជាតិគេហ្នឹងជាអ្នកដែលមានសេរីភាព។ បើចំពោះថៃខ្ញុំអាចរៀបរាប់ជូនបានន័យសេចក្ដីយ៉ាងម៉េច។
កឹម សុស ៖ តាមដែលយើងរៀនមកហ្នឹងគឺថា ថៃហ្នឹងមកពីប្រទេសចិន តើអាហ្នឹងពិតយ៉ាងម៉េចខ្លះ?
កេង វ៉ាន់សាក់ ៖ ទេអាហ្នឹងពិតអ៊ីចឹង ប៉ុន្តែសុំជូនន័យសិន។ ន័យគេហ្នឹងគឺមកពីទី១ ចំពោះគេចិន មហាអំណាចចិនក្ដី ម៉ុងហ្គោលក្ដី ហើយពួកអស់ហ្នឹងវារត់រួចពីស្រុកចិនមក មករាយនៅបន្តិចម្ដងៗ តាមឆ្នេរទន្លេមេណាមហ្នឹង ទន្លេមេគង្គហ្នឹង ហើយហាក់ដូចជាអ្នកមានសេរីភាព មិននៅក្រោមបង្គាប់អំណាចចិនម៉ុងហ្គោល អាហ្នឹងមួយ។ ន័យម្យ៉ាងទៀត វាជាប់ទៅក្នុងរបៀបរៀបចំសង្គម ហើយទស្សនៈចំពោះសង្គមគេហ្នឹងយ៉ាងម៉េច? គឺអ្នកសរសេរលោក សឺដេស ហ្នឹងថា ដូចគ្នាបេះបិទនឹងពួកម៉ុងហ្គោល។ ពួកម៉ុងហ្គោលគេចែកសង្គមជាបី មិនថាជាវណ្ណៈទេ តែពួកក្រុមកំពូលគេហ្នឹង គឺថៃហ្នឹងឯង គឺបញ្ជា មិនមែនធ្វើជាខ្ញុំគេ ជាប់ទុក្ខទោស គេឃុំឃាំង ឬមួយក៏មានសិទ្ធិ កម្មសិទ្ធិអីគ្រប់បែបយ៉ាង ធ្វើជាចៅហ្វាយ ជាមេ លើកំពូលគេហ្នឹង ហើយចុះមកបានជាអ្នកស្រុកធម្មតា។ អ្នកស្រុកធម្មតាហ្នឹងក៏មានសេរីភាពដែរ ប៉ុន្តែមិនមែនចំជាពួកវណ្ណៈខ្ពង់ខ្ពស់ និយាយជាពាក្យខ្មែរយើងវិញ គឺមិនមែនជាពួកវរៈនោះ ហើយក្រោមខាងហ្នឹង គឺរាស្រ្ដ គេមិនហៅថា ទាសករនៅក្នុងជំនាន់សក្ដិភូមិ អាហ្នឹងគឺគេយកទៅប្រើ គេឲ្យធ្វើអីបានតាមចិត្ត ប៉ុន្តែគេលែង មិនមែនចងច្រវាក់ ដូចជាពួក... នៅកម្ពុជាទេ។
កឹម សុស ៖ ប៉ុន្តែអាហ្នឹងលោកគ្រូមានប្រសាសន៍ គឺពួកថៃហ្នឹងមកនៅស្រុកថៃហើយ ឬមួយក៏នៅឯណា?
កេង វ៉ាន់សាក់ ៖ អាហ្នឹងគឺរួមបូកមកទាំងអស់តាំងពីគេនៅថៃ នៅចិនពីមុនក្ដី ឬចុះមកក្រោមហ្នឹងក្ដី កាន់អាហ្នឹង គេកាន់ទស្សនៈ សង្គមវែកញែកចែកហ្នឹង៕
