មូលនិធិសិទ្ធិមនុស្ស ស្នើក្រុមការងារអង្គការសហប្រជាជាតិ ស្តីពីការឃុំខ្លួនតាមអំពើចិត្ត ស៊ើបអង្កេតករណីវៀតណាម ឃុំខ្លួនខ្មែរក្រោមទាំងបំពាន

អង្គការសិទ្ធិមនុស្សចំនួនពីរ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានដាក់ញាតិទៅក្រុមការងារអង្គការសហប្រជាជាតិ ស្តីពីការឃុំខ្លួនតាមអំពើចិត្ត ជំនួសឲ្យសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមពីរនាក់ ដែលត្រូវបានតុលាការវៀតណាម បានកាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ ដោយសារតែពួកគេទាមទារសិទ្ធិជនជាតិដើម។ អង្គការទាំងពីរនេះ មានព័ស្តុតាងបង្ហាញថា អាជ្ញាធរវៀតណាម បានបន្តឃុំខ្លួនជនជាតិដើមខ្មែរក្រោមទាំងបំពាន និងស្នើឲ្យវៀតណាមដោះលែងពួកគេជាបន្ទាន់។