រំលងទៅមាតិកាចម្បងសកម្មជនចលនាមាតាធម្មជាតិ ចូលរួមវេទិកាប្រជាធិបតេយ្យ នៅប្រទេសកូរ៉េ
សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុធ ចូលរួមធ្វើជាវាគ្មិននៅវេទិកាប្រជាធិបតេយ្យ ក្នុងទីក្រុងក្វាងជូ (Gwanju) ប្រទេសកូរ៉េខាងត្បូង (South Korea) នៅថ្ងៃទី១៧ ខែឧសភា ។ វេទិកាមានយុវជនប្រមាណ ១០០ នាក់ មកពីតាមបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោកចូលរួម។ យុវជន លី ចាន់ដារ៉ាវុធ លើកឡើងថា គោលបំណងដែលខ្លួនមកធ្វើជាវាគ្មិនក្នុងសិក្ខាសាលានេះ ដើម្បីចែករំលែកអំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស បញ្ហាបរិស្ថាននៅប្រទេសកម្ពុជា និងឈ្វេងយល់អំពីបទពិសោធន៍នៃប្រទេសដ៏ទៃទៀត ព្រមទាំងពង្រឹងការទំនាក់ទំនងរវាងសកម្មជនប្រជាធិបតេយ្យ លើពិភពលោកផង។