រំលងទៅមាតិកាចម្បងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថាការបោះឆ្នោតឃុំសង្កាត់ មិនសេរី និងមិនយុត្តិធម៌
គណបក្សនយោបាយ និងអ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា ការបោះឆ្នោតបែបនេះ គឺមិនមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋឡើយ ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្វើសន្និសីទសារព័ត៌មានអំពី ការបញ្ជាក់ជំហររបស់បក្សខ្លួន ចំពោះលទ្ធផល និងការវាយតម្លៃលើបរិយាកាសនៃការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ថ្ងៃទី០៧ ខែឧសភា នៅទីស្នាក់ការគណបក្ស រាជធានីភ្នំពេញ ថាមន្ត្រី ដែលបានប្រើប្រាស់មុខងារតួនាទី ទៅបំរើគណបក្សនយោបាយនោះ គឺមិនអព្យាក្រឹត្យនោះទេ។