រំលងទៅមាតិកាចម្បង«ប្រើឃូលអេប(CoolApp)ដូចប្រើបន្ទប់ទឹកអត់បិតទ្វារ...»
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនមិនទុកចិត្តលើបណ្ដាញសង្គមថ្មី ឈ្មោះថា ឃូលអេប (CoolApp) ខណៈរដ្ឋាភិបាល និងរដ្ឋសភា កំពុងធ្វើយុទ្ធនាការជំរុញឲ្យពលរដ្ឋ ជាពិសេសមន្រ្តីតាមស្ថាប័នរបស់រដ្ឋាភិបាលឲ្យប្រើបណ្ដាញសង្គមថ្មីមួយនេះ។ តើមានមូលហេតុអ្វីខ្លះដែលនាំឲ្យពលរដ្ឋមិនទុកចិត្តលើ CoolApp នេះ..?
ពីរដ្ឋធានីវ៉ាស៊ីនតោន លោក សេក បណ្ឌិត សូមដកស្រង់មតិ យោបល់ខ្លះៗជុំវិញរឿងនេះដូចតទៅ៖