រំលងទៅមាតិកាចម្បងពលរដ្ឋប្រកបរបរក្រងអង្រឹងបែបប្រពៃណីជួបការលំបាកបន្ទាប់ពីលុបបឹងតាមោក
ពលរដ្ឋប្រកបរបរក្រងអង្រឹងបែបប្រពៃណីរស់នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ត្អូញត្អែរថា ចាប់តាំងពីមានការចាក់ដីលុបបឹងតាមោកមក សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់លំបាកលំបិនកាន់តែខ្លាំង ក៏ព្រោះតែសព្វថ្ងៃនេះ ពួកគាត់មិនអាចប្រកបរបរនៅលើបឹងនោះបន្ដទៀតបាន។ ពួកគាត់អះអាងថា កាលពីមិនទាន់លុបបឹងនេះ ពួកគាត់អាចប្រកបរបរដូចជា៖ នេសាទត្រី បេះឈូក ត្រកួន ព្រលិត លក់ដើម្បីបានកម្រៃផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ពួកគាត់បន្ដថា បច្ចុប្បន្ននេះ ពួកគាត់រំពឹងតែប្រាក់ចំណូលដែលបានពីការលក់អង្រឹងយ៉ាងលំបាកនេះប៉ុណ្ណោះ ដើម្បីរ៉ាប់រងជីវភាពរបស់ពួកគាត់៕