តុលាការនឹងធ្វើសេចក្ដីសន្និដ្ឋានលើសំណុំរឿង លោក កឹម សុខា នៅខែកញ្ញា

មេធាវីលោក កឹម សុខា រំពឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់កូនក្ដីរបស់លោក ខណៈភស្តុតាងដែលពួកគេបានបង្ហាញទៅកាន់តុលាការ គឺជាការអះអាងគ្រប់គ្រាន់បញ្ជាក់ថា លោក កឹម សុខា គ្មានកំហុស។ មន្ត្រីសង្គមស៊ីវិលយល់ស្របនឹងការលើកឡើងរបស់មេធាវី ព្រោះការចោទប្រកាន់កន្លងមកទៅលើលោក កឹម សុខា គឺជារឿងនយោបាយជាងការអនុវត្តច្បាប់។