រំលងទៅមាតិកាចម្បងសកម្មជនបរិស្ថានសោកស្ដាយដែលលោក ព្រាប សុវត្ថិ មានចំណែកទទួលដីនៅបឹងតាមោក
យុវតីសកម្មការពារបរិស្ថាន សោកស្ដាយ នៅពេលដឹងថា តារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្ថិ ដែលមានងារជាឧកញ៉ាផង មានឈ្មោះទទួលបានដីទំហំ ៣ហិកតារនៅតំបន់បឹងតាមោក ភាគខាងជើងរាជធានីភ្នំពេញ។
ពួកគេថា លោក ព្រាប សុវត្ថិ មិនគួរទទួលបានដីនៅលើទឹកភ្នែកពលរដ្ឋ ដែលរស់នៅក្បែរបឹងតាមោក តែមិនបានដីដែលពួកគាត់កំពុងរស់នៅ និងទាមទារសុំដីពីរដ្ឋាភិបាល។
អ្នកស្រី សុជីវី សម្ភាសសកម្មជនបរិស្ថាន កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី អំពីរឿងនេះដូចតទៅ៖