រំលងទៅមាតិកាចម្បងកម្ទេចក្រណាត់ ១០គីឡូ
កម្ទេចក្រណាត់ ដែលមនុស្សជាច្រើនយល់ថា គ្មានប្រយោជន៍ និងគ្មានតម្លៃ តែវាបានជួយឱ្យស្ត្រីមេម៉ាយ វ័យ ៥៨ឆ្នាំម្នាក់ ចិញ្ចឹមខ្លួន និងចៅតូចម្នាក់រហូតមកទល់សព្វថ្ងៃ។ លោកស្រី ផុន ឡាំ សព្វថ្ងៃជ្រកនៅក្រោមដំបូលផ្ទះជាមួយកូនស្រី ដែលជាស្ត្រីមេម៉ាយមានកូន ៥នាក់ ស្ថិតក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ បច្ចុប្បន្នលោកស្រីប្រកបរបររៀបកម្ទេចក្រណាត់ឱ្យគេ ដោយប្តូរនឹងប្រាក់ឈ្នួល ៣០០រៀល ក្នុងមួយគីឡូក្រាម។