រំលងទៅមាតិកាចម្បង«ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ធ្វើឱ្យការគ្រប់គ្រងបែបផ្តាច់ការ ក្លាយជាស្របច្បាប់»
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) ពិនិត្យឃើញថា វិបត្តិជំងឺកូវីដ-១៩ បានក្លាយទៅជាលេសសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការស្វះស្វែងរកអំណាចផ្តាច់ការគ្មានដែនកំណត់ ដើម្បីបង្ក្រាបក្រុមអ្នករិះគន់។ អំណាចផ្តាច់ការគ្មានដែនកំណត់នោះ គឺច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ដែលនឹងបើកផ្លូវឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន រឹតត្បិតសេរីភាពនយោបាយ និងសេរីភាពពលរដ្ឋ ហើយតម្រង់ឆ្ពោះទៅរកក្រុមអ្នកការពារសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអ្នកធ្វើការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ។