​បទ​សម្ភាសន៍​ជុំវិញ​ព្រះ​មហាក្សត្រ​ចាត់​តាំង​លោក​ ​ហ៊ុន ម៉ាណែត​ ​ជា​នាយក​រដ្ឋ​មន្ត្រី

ព្រះ​មហាក្សត្រ​ព្រះបាទ​សម្ដេច​ ​នរោត្តម សីហមុនី​ ​នៅ​ថ្ងៃ​ទី៧​ខែ​សីហា​ បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​ចាត់​តាំង​កូន​ប្រុស​ច្បង​របស់​លោក​ ​ហ៊ុន សែន​ ​គឺ​លោក​ ​ហ៊ុន ម៉ាណែត​ ជា​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​នីតិកាល​ទី៧​ ​បើ​ទោះ​ជា​លោក​ ​ហ៊ុន ម៉ាណែត​ ​មិនមែន​ជា​បេក្ខជន​ឈរ​ឈ្មោះ​ជា​នាយក​រដ្ឋ​មន្ត្រី​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៣​ កក្កដា​ក៏​ដោយ។​ ​ ​តើ​ច្បាប់​អ្វី​ដែល​យក​មក​ប្រើប្រាស់​ដើម្បី​ចាត់​តាំង​លោក​ ​ហ៊ុន ម៉ាណែត? ​ហើយ​តើ​វា​បង្ហាញ​ពី​ប្រជា​ធិបតេយ្យដែរ​ឬទេ?​ ​តើ​អាច​មាន​បញ្ហា​ប្រទាំង​ប្រទើស​ទេ​នៅ​ក្នុង​សភា​ដែរ​ឬទេ?​ ​ ​អ្នកស្រី​ ​សុ ជីវី​ ​មាន​សម្ភាស​ផ្ទាល់​ជាមួយ​អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក​ ​វ៉ន ចាន់ឡូត​ ដូច​ត​ទៅ៕​​ ​