សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​​ បន្ត​ប្រើប្រាស់​មធ្យោបាយ​ការ​ទូត​ ដើម្បី​​ជំរុញ​ប្រទេស​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​បញ្ចប់​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ ដើម្បី​កំណត់​យុទ្ធសាស្ត្រ​ស្វែង​រក​សិទ្ធិស្វ័យសម្រេច​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត។ សហព័ន្ធ​ក៏​បាន​បញ្ជាក់​ជំហរ​ថា ​សហព័ន្ធ​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ទាំងអស់​ ពិសេស​ក៏​គ្មាន​ទំនាក់ទំនង​នឹង​រដ្ឋាភិបាល​កម្ពុជា​ឡើយ​។​