ខុទ្ទកាល័យ​លោក ហ៊ុន សែន​ មិន​ទទួល​ញត្តិ​ ដែល​ស្នើ​សុំ​ដោះលែង អ្នកស្រី ទេព វន្នី

ពលរដ្ឋ​តំបន់​បឹងកក់ និង​គ្រួសារ​របស់​អ្នក​ស្រី ទេព វន្នី នៅ​ថ្ងៃ​ទី​១១ ខែ​មេសា នាំ​គ្នា​ដាក់​ញត្តិ ទៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ដើម្បី​ស្នើ​ឱ្យ​ដោះលែង​អ្នកស្រី ទេព វន្នី ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ ក៏ប៉ុន្តែ មន្ត្រី​ប្រចាំការ​នៅ​ខុទ្ទកាល័យ​លោក​ហ៊ុន សែន មិន​ទទួល​យក​ញត្តិ​របស់​ពួក​គាត់ ថែម​ទាំង​ស្ដីបន្ទោស​ខ្លាំងៗ និង​បណ្ដេញ​ពួក​គេ​ចេញ។