តើលោក ហ៊ុន សែន ចង់ធ្វើជាស្ដេច ឬចង់ធ្វើជាអ្នកបង្កើតស្ដេច?

ជាង​៣៨ឆ្នាំ​កន្លង​មក​នេះ​អំណាច​របស់​លោក​ ហ៊ុន សែន​ បានឡើង​ដល់ចំណុច​កំពូល​ ​និង​គ្មានគូប្រៀប​នៅ​កម្ពុជា។​ ​ក្រៅតែពី​គ្រប់គ្រង​អំណាច​នីតិ​ប្រតិបត្តិ​លោក​ ​ហ៊ុន សែន​ ​ក៏បាន​ប្រើឥទ្ធិពល​របស់​លោក​គ្រប​ដណ្ដប់​ទៅ​លើ​ស្ថាប័ន​រដ្ឋសភា​ និង​តុលាការ​ព្រមទាំង​ស្ថាប័ន​ព្រះមហាក្សត្រ​ផង​ដែរ ដើម្បី​ពង្រឹង​អំណាច​របស់​លោក​ប្រកប​ដោយ​ជោគជ័យ​ទៀត​ផង។​ ​ក្រោយ​ថ្ងៃទី២២​ សីហា ​នាពេល​ដ៏ខ្លី​ខាង​មុខនេះ​ ​អាណត្តិ​នាយករដ្ឋ​មន្ត្រីរបស់​លោក​ ​ហ៊ុន សែន​ ​ត្រូវចប់បន្ទាប់ពីកូនប្រុស​របស់​លោក​គឺ​លោក​ ​ហ៊ុន ម៉ាណែត​ ​ទទួល​តំណែង​ជានាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក។​ ​ តើ​បន្ទាប់​ចាកចេញ​ពីតំណែង​ជានាយករដ្ឋមន្ត្រីនេះ​ ​លោក​ ​ហ៊ុន សែន​ ​ទៅ​ចាប់​យក​មុខ​តំណែង​អ្វី​ខ្លះ?​ ​តើ​ទៅ​រួច​ទេបើលោក​ចង់​ធ្វើ​ជាស្ដេច​គ្រង​រាជ​វិញ​នោះ?   ​​ ​សូមស្តាប់​ និង​ទស្សនា​សេចក្តី​រាយការណ៍​ព័ត៌មាន​ផ្ទាល់​ដោយ​លោក​ ​ជី វីតា​ ​និង​សម្រប​សម្រួល​ដោយ​លោក​ ​ជុន ច័ន្ទបុត្រ​ ​ដូច​តទៅ៕