រំលងទៅមាតិកាចម្បងពលករចំណាកស្រុកប្រឈមបញ្ហាលំបាកកាន់តែខ្លាំង ពេលខាងកម្ពុជាបិទច្រកព្រំដែន
ពលករចំណាកស្រុកជាច្រើននាក់ កំពុងជាប់គាំងក្នុងទឹកដីថៃ ជាប់ព្រំដែនកម្ពុជា និងថៃ ដោយសារអាជ្ញាធរកម្ពុជាបិទច្រកព្រំដែន មិនអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់មកស្រុកវិញ ព្រោះខ្លាចចម្លងជំងឺកូវីដ-១៩ ចូលមកកម្ពុជាបន្ថែម។
ពលករទាំងនោះ ដាច់ចិត្តវិលមកស្រុកវិញ ដោយសារពួកគាត់ខ្លះឆ្លងជំងឺកូវីដ-១៩ ហើយកន្លែងពួកគាត់ធ្វើការនោះ គ្មានកន្លែងស្នាក់នៅ គ្មានថ្នាំសង្កូវសម្រាប់ព្យាបាលជំងឺ និងដាច់ស្បៀង។
តើនេះជាស្ថានភាពចុះទឹកក្រពើ ឡើងលើខ្លាឬយ៉ាងណា?