ភួន កែវរស្មី៖ «តស៊ូហើយស្លាប់ ប្រសើរជាងស្លាប់មិនបានតស៊ូការពារធនធានធម្មជាតិ»

សកម្មជនចលនាមាតាធម្មជាតិកញ្ញា ភួន កែវរស្មី អំពាវនាវពលរដ្ឋ និងយុវជនបន្តចូលរួមការពារធនធានធម្មជាតិ ដោយមិនត្រូវទុកឱ្យធនធានធម្មជាតិ ត្រូវបានគេបំផ្លាញ ដោយមិនបានចូលរួមការពារនោះទេ។ កញ្ញាមិនចង់ឃើញ ពលរដ្ឋនិងយុវជន បាក់ទឹកនិងតក់ស្លុត ដោយសារការចាប់ខ្លួនក្រុមចលនាមាតាធម្មជាតិដាក់ពន្ធនាគារជាលើកទីពីរនោះដែរ។ សូមទស្សនាវីដេអូ (Vlog) របស់កញ្ញា ភួន កែវរស្មី ដែលកញ្ញាបានថតទុក និងប្រគល់មកឱ្យវិទ្យុអាស៊ីសេរី មុនពេលត្រូវបានអាជ្ញាធរចាប់ខ្លួន៖