រំលងទៅមាតិកាចម្បងអ្នកស្រី រ៉ូណា ស្មីត ឲ្យគណៈកម្មាធិការសិទ្ធិមនុស្សប្រាប់ទៅរដ្ឋាភិបាលឲ្យគោរពសិទ្ធិមនុស្ស
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) បានប្រាប់ទៅគណៈកម្មាធិការសិទ្ធិមនុស្សរបបលោក ហ៊ុន សែនថា ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងសន្តិភាព មិនមែនតែមានសារៈសំខាន់សម្រាប់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ គឺវាមានសារៈសំខាន់សម្រាប់ដៃគូអភិវឌ្ឍន៍នានានៅកម្ពុជា។