​តើ​តួនាទីប្រមុខ​រដ្ឋស្ដីទីអាចជួយលោក​ ហ៊ុន សែន​ ចៀសផុតពីការ​ចាប់​ខ្លួន​ពី​បទ​ឧក្រិដ្ឋ​នា​នា​ឬទេ?

​អតីត​នាយក​រដ្ឋ​មន្ត្រី​លោក​ ​ហ៊ុន សែន​ ​អាចនឹង​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា​ក្រោយ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នៅ​ចុង​ខែ​កុម្ភៈ​នេះ​ហើយ។​ តំណែង​ប្រធាន​ព្រឹទ្ធសភា​នេះ​ អាច​ផ្តល់​ឱកាស​ឱ្យ​លោក​ ​ហ៊ុន សែន​ ​បាន​ធ្វើ​ជា​ប្រមុខ​រដ្ឋ​ស្ដីទី​ ​ក្នុង​ពេល​ព្រះរាជ​អវត្តមាន​របស់​ព្រះ​មហាក្សត្រ​ផង។​​ តើ​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្ដីទី​នេះ​ អាច​ធ្វើ​ជា​ប័ណ្ណ​ធានា​រ៉ាប់រង​ជួយ​ឱ្យ​លោក​មាន​អភ័យ​ឯក​សិទ្ធិ​ចៀស​ផុត​ពី​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក​ពី​បទ​ឧក្រិដ្ឋ​នានា​​ ពី​សំណាក់​តុលាការ​ឯករាជ្យ​នៅ​ក្រៅ​ប្រទេស​បាន​ដែរ​ឬ​ទេ?​ ​ ​មេ​បក្ស​ប្រឆាំង​លោក​ ​សម រង្ស៊ី​ បកស្រាយ​បញ្ហា​ទាំង​នេះ​ក្នុង​វេទិកា​អ្នកស្តាប់​វិទ្យុ​អាស៊ីសេរី​ ក្នុង​រាត្រី​ថ្ងៃ​អង្គារ ​ទី១៣​ ខែ​កុម្ភៈ។​ កម្មវិធី​នេះ​សម្របសម្រួល​ដោយ​លោក​ ​ជុន ច័ន្ទបុត្រ៕ ​​ #វិទ្យុអាស៊ីសេរី ​#កម្ពុជា ​#ហ៊ុនសែន ​#គណបក្សប្រជាជនកម្ពុជា ​#ព្រឹទ្ធសភា ​#បោះឆ្នោតព្រឹទ្ធសភា២០២៤ ​#គណបក្សសង្គ្រោះជាតិ​ #សមរង្ស៊ី​#គណបក្សភ្លើងទៀន ​#គណបក្សឆន្ទៈខ្មែរ​ #វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី​ #RFAKhmer ​#cambodia ​#HunSen ​#CPP ​#Senate ​#SenateElection2024Kh ​#CNRP​ #KhmerWillParty​ #CLP​ #SamRainsy ​#RFACallShow