អ្នកនាំពាក្យ៖ លោក ស ខេង មិនពាក់ព័ន្ធនឹងការបង្កើតក្រុមប្រឹក្សាជាតិតស៊ូលោក សម រង្ស៊ី

អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានថ្កោលទោសថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេស ដែលបានយកឈ្មោះលោក ទៅភ្ជាប់ជាមួយក្រុមប្រឹក្សាជាតិតស៊ូរបស់លោក សម រង្ស៊ី។