ប័ណ្ណសារព័ត៌មាន

ក្នុង​ឆ្នាំ​២០២៣ ក្រុមហ៊ុន​ចិន​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​ច្រើន​ជាងគេ ខណៈ​អ្នក​ជំនួញ​ចិន​ខ្លះ​ចូល​មក «បង្ក​ការ​ភ័យខ្លាច» ដល់​ពលរដ្ឋ

ក្នុង​ឆ្នាំ​២០២៣ កន្លងទៅ​ក្រុមហ៊ុន​ចិន​បាន​ចូល​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ជាងគេ​ដែល​មាន​ទំហំ​ទឹកប្រាក់​ទុន​សរុប​ជាង ៣​ពាន់ ២​រយ លាន​ដុល្លារ​អាមេរិក​។ ទោះបីជា​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​លើកឡើង​ថា អ្នកជំនួញ​ចិន​ខ្លះ​ចូល​មក​កម្ពុជា​បាន​បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ​តាមរយៈ​ការ​ធ្វើ​ជំនួញ​ខុសច្បាប់ និង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​ជាមួយ​អ្នក​មាន​អំណាច ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ពុំ​ទទួល​បាន​ផលប្រយោជន៍​ពី​គម្រោង​អភិវឌ្ឍ។

តើ​រដ្ឋាភិបាល​គួរ​មាន​យុទ្ធសាស្ត្រ​បែប​ណា​សម្រាប់​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​នៅ​ឆ្នាំ​២០២៤?

រយៈពេល​ជិត ១០​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​ខ្វះ​នីតិរដ្ឋ និង​សម្បូរ​ដោយ​ឧក្រិដ្ឋកម្ម​នានា ខណៈ​ប្រទេស​មហាអំណាច​ធំៗ​កំពុង​សម្លឹង​ឃើញថា កម្ពុជា​កំពុង​ក្លាយជា​ទីតាំង​របស់​ឧក្រិដ្ឋជន​សម្រាប់​ជួញដូរ​មនុស្ស​ក្នុងចំណោម​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​។ រដ្ឋាភិបាល​តែងតែ​ប្រកាស​ប្ដេជ្ញាចិត្ត​ប្រឆាំង និង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស ប៉ុន្តែ​បញ្ហា​នេះ នៅតែ​បន្ត​កើតមាន​ដដែល និង​បាន​បង្ក​ផល​ប៉ះពាល់ និង​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

តើ​ព្រឹត្តិការណ៍​សំខាន់ៗ​អ្វីខ្លះ​កើតឡើង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣?

នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​និង​លេចធ្លោ​ជាងគេ​នោះ គឺ​ការរៀបចំ​បោះឆ្នោត​ជាតិ​ក្លែងក្លាយ ដើម្បី​ឲ្យ​ក្រុម​មេដឹកនាំ​បក្ស​កាន់អំណាច ផ្ទេរអំណាច​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ ដែល​កាន់តែ​ធ្វើ​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ វិបត្តិ​នយោបាយ និង​វិបត្តិ​សង្គម​សេដ្ឋកិច្ច កាន់តែ​បន្ត​ជាប់​គាំង​ថែមទៀត​មក​ទល់​ពេល​នេះ​។ ក្រៅ​ពី​នោះ ការ​ចាប់ចង និង​ការប្រើ​ប្រព័ន្ធ​តុលាការ​កាត់ទោស​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង និង​ការរំលោភ​សិទ្ធិមនុស្ស ក៏​នៅតែ​បន្ត​កើត​មាន។

ការ​តស៊ូ ដើម្បី​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម​របស់​ក្រុម​ស្ត្រី​ក្នុង​ឆ្នាំ២០២៣

ក្នុង​ឆ្នាំ២០២៣​ដែល​ជិត​កន្លង​ផុត​ទៅ​នេះ ក្រុម​ស្ត្រី​មួយ​ចំនួន​បាន​បន្ត​តស៊ូ ដើម្បី​យុត្តិធម៌​សង្គម និង​ការអនុវត្ត​សិទ្ធិ​របស់​ពួកគេ​ក្នុង​នាម​ជា​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ស្ត្រី​ដែល​លេចធ្លោ​ក្នុង​ការ​តស៊ូ​នេះ​មាន​ដូចជា កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និង​ក្រុម​កូដករ​ណាហ្គាវើលដ៍ ក្រុម​ស្ត្រី​មាន​ជម្លោះដីធ្លី ក្រុម​ស្ត្រី​ថ្ងៃសុក្រ និង​ក្រុម​ស្ត្រី​វ័យ​ក្មេង នៃ​ចលនា​មាតា​ធម្មជាតិ​ជាដើម។ តើ​ការ​តស៊ូ​របស់​ក្រុម​ស្ត្រី​ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ខ្លះ​នៅ​ក្នុង​ឆ្នាំ២០២៣នេះ? តើ​ពួកគេ​ចង់​បាន​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វីខ្លះ​នៅ​ក្នុង​ឆ្នាំ២០២៤ខាងមុខ?