បទយកការណ៍

រដ្ឋាភិបាល​ថៃ​គំរាម​បិទ​ច្រក​ព្រំដែន​ដែល​ជាប់​នឹង​ប្រទស​កម្ពុជា

2009-11-07

កាល​ពី​ថ្ងៃ​សុក្រ ទី​៦ ខែ​វិច្ឆិកា រដ្ឋាភិបាល​ថៃ​បាន​ព្រមាន​ថា ថៃ​អាច​នឹង​បិទ​ច្រក​ព្រំដែន​របស់​ថៃ​ទាំង​អស់​ដែល​នៅ​ជាប់​នឹង​ប្រទេស​កម្ពុជា។

ស្ថានការណ៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត

2009-11-07

ស្ថានការណ៍​ទូទៅ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​សុក្រ ទី​៦ ខែ​វិច្ឆិកា​នេះ ខុស​ពី​សព្វដង បន្ទាប់​ពី​គេ​សង្កេត​ឃើញ​ប្រជាជន​ថៃ​បាន​នាំ​គ្នា​សម្រុក​ចាកចេញ​ពី​ទឹក​ដី​ខ្មែរ​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​វិញ​តាម​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ឬ​ហៅ​ថា​ស្ពាន​ឆ្លង​អូរ​ប៉ោយប៉ែត។

កម្មករ​រោងចក្រ​តាក់ហ្វាត​ធ្វើ​បាតុកម្ម​នៅ​មុខ​សភា​ជាតិ​ដើម្បី​សុំ​កិច្ចអន្តរាគមន៍

2009-11-07

កាល​ពី​ថ្ងៃ​៦ វិច្ឆិកា ​នេះ កម្មករ​កម្មការិនី​ខ្មែរ​ប្រមាណ​ជាង​១​ពាន់​នាក់ ពី​រោងចក្រ​កាត់ដេរ​តាក់ហ្វាត (Tack Fat) នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​សភា​ជាតិ​កម្ពុជា ដោយ​ស្នើ​ឲ្យ​សភា​ជួយ​ធ្វើ​អន្តរាគមន៍​ជំរុញ​ឲ្យ​ម្ចាស់​រោងចក្រ​ព្រម​បើក​ប្រាក់​ដំណាច់​ពី​ការងារ តាម​រយៈ​ការ​ផ្តាច់​កិច្ចសន្យា​ការងារ​ឲ្យ​កម្មករ។

អតីត​អ្នក​កាសែត​ម្នាក់​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

2009-11-07

ចៅក្រម​កាត់​ក្តី​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឆាយ គង់ នៅ​ព្រឹក​ថ្ងៃ​៦ វិច្ឆិកា បាន​សម្រេច​ផ្តន្ទា​ទោស​លោក រស់ សុឃិត អតីត​អ្នក​សារព័ត៌មាន ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

ស្ថានភាព​ពលករ​ខ្មែរ​ដែល​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ

2009-11-06

ពលករ​ខ្មែរ​ដែល​បាន​ចេញ​ទៅ​បម្រើការ​នៅ​ប្រទេស​ថៃ បាន​សម្តែង​ការ​ភ័យ​ព្រួយ ខណៈ​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ បាន​សម្រេច​ដក​ឯក​អគ្គ​រាជ​ទូត​រៀងៗ​ខ្លួន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ពួក​គាត់​នៅ​តែ​បន្ត​ធ្វើ​ការ​ជា​ធម្មតា​ដោយ​មិន​មាន​អ្វី​ប្រែប្រួល​ទេ។

ថៃ​​ស្វែង​រក​ការ​លុប​ចោល​កិច្ច​ព្រមព្រៀង​ស្ដី​ពី​តំបន់​ដែន​សមុទ្រ​ជាមួយ​កម្ពុជា

2009-11-06

ប្រទេស​ថៃ​កំពុង​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា នឹង​លុប​ចោល​កិច្ចព្រមព្រៀង​ទ្វេ​ភាគី ស្តី​អំពី​តំបន់​ដែន​សមុទ្រ​ដែល​ត្រួត​ស៊ី​គ្នា​ជាមួយ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​នោះ។

រដ្ឋាភិបាល​កម្ពុជា​កោះ​ហៅ​មន្ត្រី​ទូត​ឲ្យ​ចេញ​ពី​ប្រទេស​ថៃ

2009-11-06

លោកស្រី យូ អយ ឯក​អគ្គ​រាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​កាល​ពី​ថ្ងៃ​៥ វិច្ឆិកា វេលា​ម៉ោង​៨​កន្លះ​យប់ បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កោះ​ហៅ​មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ។

មន្រ្តី​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​អំពាវនាវ​ឲ្យ​ជន​រង​គ្រោះ​ដាក់​ពាក្យ​បណ្ដឹង​ឲ្យ​បាន​ឆាប់

2009-11-06

មន្ត្រី​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​អំពាវនាវ​ជា​ថ្មី​ឲ្យ​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ឆាប់​រួសរាន់​ដាក់​ពាក្យ​បណ្តឹង ខណៈ​ដែល​ការ​ស៊ើប​អង្កេត​ករណី​លេខ​០០២​ជិត​ដល់​ពេល​បញ្ចប់។

ថៃ​កោះហៅ​ឯកអគ្គរាជ​ទូត​ប្រចាំ​នៅ​កម្ពុជា​ទៅ​ស្រុក​វិញ

2009-11-05

ប្រទេស​ថៃ​បាន​កោះហៅ​ឯកអគ្គរាជ​ទូត​ខ្លួន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ ក្រោយ​ពេល​កម្ពុជា​បាន​ប្រកាស​តែងតាំង​លោក ថាក់ស៊ីន ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។

មតិ​នានា​ជុំវិញ​ការ​តែងតាំង​ថាក់ស៊ីន​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​នាយករដ្ឋមន្រ្តី​ខ្មែរ

2009-11-05

មន្រ្តី​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំ​នៅ​កម្ពុជា​បាន​ចាប់​អារម្មណ៍​ចំពោះ​កា​តែងតាំង​ជា​ផ្លូវការ​ឲ្យ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ធ្វើ​ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក ហ៊ុន សែន ថា​ជា​រឿង​អត់​ប្រយោជន៍។

នាយករដ្ឋមន្រ្តី​ខ្មែរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ជប៉ុន

2009-11-05

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បាន​ដឹក​នាំ​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-​ជប៉ុន ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៦-​៧ វិច្ឆិកា នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ផល​ដំណាំ​សណ្ដែក​សៀង​នៅ​រតនគិរី​ខូច​ខាត​ប្រមាណ​៥០%

2009-11-05

មន្ត្រី​កសិកម្ម​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា ផល​សណ្តែក​សៀង​នា​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ ខូច​ខាត​ប្រមាណ​៥០% ក្រោយ​ពី​ការ​ប្រមូល​ផល​ឃើញ​ថា គ្រាប់​សណ្តែក​សៀង​ដែល​ដាំ​នៅ​តាម​ចម្ការ​មួយ​ចំនួន​មាន​គ្រាប់​ស្វិត​តូច​មិន​ផ្តល់​ផល។

ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​ទៅ​ចូល​រួម​ពិធី​បុណ្យ​ហាជ្ជ

2009-11-05

នៅ​ព្រឹក​ថ្ងៃ​៥ វិច្ឆិកា មាន​សាសនិក​អ៊ិស្លាម​ជា​ច្រើន​រយ​នាក់​មក​ពី​តាម​បណ្តា​ខែត្រ​នានា កក​កុញ​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ជូន​ដំណើរ​សាច់​ញាតិ​របស់​ខ្លួន​ទៅ​ធ្វើ​បុណ្យ​ហាជ្ជ​នៅ​ទីក្រុង​ម៉េក្កៈ ប្រទេស​អារ៉ាប់ប៊ីសាវអូឌីត។

កម្ពុជា​រក្សា​ជំហរ​ថា​នឹង​មិន​ធ្វើ​បត្យាប័ន​ក្នុង​ករណី​ថាក់ស៊ីន

2009-11-05

កម្ពុជា​ប្រកាស​ជំហរ​ជា​ថ្មី​ម្តង​ទៀត​ថា នឹង​មិន​ធ្វើ​បត្យាប័ន​បញ្ជូន​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ប្រគល់​ឲ្យ​រាជរដ្ឋាភិបាល​ថៃ​ឡើយ ប្រសិន​បើ​លោក​ចង់​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ពលរដ្ឋ​នៅ​បឹងកក់​បារម្ភ​ចំពោះ​គម្រោង​​ឲ្យ​​​​ចាក​ចេញ​ពី​លំនៅ​​សា​ជា​ថ្មី​ទៀត

2009-11-05

អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​គម្រោង​ឲ្យ​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់ ចាក​ចេញ​ទៅ​រក​កន្លែង​ថ្មី​សា​ជា​ថ្មី​ម្តង​ទៀត ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ​មាន​ក្តី​កង្វល់​យ៉ាង​ខ្លាំង។