របាយការណ៍សង្គមស៊ីវិលចេញកាលពីពេលថ្មីៗនេះ បង្ហាញថា កម្មកររោងចក្រកាត់ដេរ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពលករចំណាកស្រុក សុទ្ធតែត្អូញត្អែរថា ពួកគេកំពុងជួបប្រទះនូវបញ្ហាខ្វះខាតជីវភាព ប្រឈមការរឹបអូសផ្ទះសម្បែង ព្រោះគ្មានប្រាក់សងបំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ពលរដ្ឋខ្លះបានប្រថុយចំណាកស្រុកខុសច្បាប់ចូលដីថៃ ដើម្បីស្វែងរកប្រាក់យកមកដោះបំណុលដែលកំពុងវ័ណ្ឌក។
ប៉ុន្តែខាងធនាគារ និងស្ថានប័នមីក្រូហិរញ្ញវត្ថុ ចោទប្រកាន់អង្គការសង្គមស៊ីវិលវិញថា បានបញ្ចេញរបាយការណ៍មិនពិត និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។
ដើម្បីជ្រាបច្បាស់បញ្ហានេះ សូមស្ដាប់នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីដែលជជែកពីបញ្ហានេះនៅយប់ថ្ងៃទី១៧ ខែកក្កដា ដូចតទៅ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។