តើ​កម្ពុជា​អាច​ចំណេញ និង​ខាតបង់​អ្វី​ខ្លះ​ពី​ការ​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាក់​យ័ន​ចិន ចំពោះ​រាល់​ការ​ទូទាត់​ទំនិញ​ពាណិជ្ជកម្ម​ជាមួយ​ចិន?

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី យប់​ថ្ងៃ​អង្គារ ទី៥ ខែធ្នូ​ ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ តើ​កម្ពុជា​អាច​ចំណេញ និង​ខាតបង់​អ្វី​ខ្លះ​ពី​ការ​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាក់​យ័ន​ចិន ចំពោះ​រាល់​ការ​ទូទាត់​ទំនិញ​ពាណិជ្ជកម្ម​ជាមួយ​ចិន?

ក្រោម​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាង ១០០ថ្ងៃ​មក​នេះ កម្ពុជា​រឹតតែ​បង្កើន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស្អិតល្មួត​ជាមួយ​មិត្ត​ដែកថែប​ចិន​មួយ​កម្រិត​ទៀត។ នោះ គឺ​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ទូទាត់​រាល់​ការ​ជួញដូរ​ទំនិញ​ពាណិជ្ជកម្ម​ទាំង​អស់​របស់​ចិន​នៅ​កម្ពុជា ជា​ប្រាក់​យ័ន​ចិន។

ការ​សម្រេច​បែប​នេះ ត្រូវ​ក្រុម​អ្នក​ជំនាញ​មើល​ឃើញ​ថា ជា​ការ​ធ្វើ​ឡើង ដើម្បី​ផ្គាប់ផ្គុន​តាម​បំណង​របស់​ចៅហ្វាយ​នាយ​ចិន ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​ប្រាក់​ដុល្លារ​អាមេរិក​នៅ​កម្ពុជា និង​នៅ​លើ​ឆាក​អន្តរជាតិ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ធនាគារ​កណ្ដាល​របស់​កម្ពុជា អះអាង​ថា ការ​ធ្វើ​ដូច្នេះ​នឹង​ជំរុញ​ឱ្យ​មាន​កំណើន​ពាណិជ្ជកម្ម ការ​វិនិយោគ និង​រំហូរ​ហិរញ្ញវត្ថុ​រវាង​ប្រទេស​ទាំង​ពីរ។

សូមលោកអ្នកនាងចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​អំពី​ប្រធានបទនេះ រវាង​លោក មាន ឫទ្ធិ និងបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា និង​​លោក សេង វណ្ណលី អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃ​អង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣៕

តើកម្ពុជាអាចចំណេញ​ និង​ខាតបង់អ្វីខ្លះពីការ​ប្រើប្រាក់​យ័ន​ចិន​ទូទាត់​ទំនិញ​ពាណិជ្ជកម្មជាមួយ​ចិន? ​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ​ ​ទី០៥​ ខែ​ធ្នូ​ ​យើង​បាន​ពិភាក្សា​ជុំវិញ​ការ​បើក​ឱ្យ​មាន​ការ​ទូទាត់​រាល់​ការ​ជួញ​ដូរ​ទំនិញ​ពាណិជ្ជកម្ម​ទាំង​អស់​របស់​ចិន​នៅ​កម្ពុជា​ជា​ប្រាក់​យ័ន​ចិន។​ ​តើ​កម្ពុជា​អាច​ចំណេញ ​និង​ខាតបង់​អ្វី​ខ្លះ​ពី​ការ​អនុញ្ញាត​នេះ?​ ​ ​យើង​មាន​វាគ្មិន​​កិត្តិយស​ពីរ​រូប​គឺ​លោក​បណ្ឌិត​ ​អ៊ិន ចាន់នី​ ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ ​និង​លោក​ ​សេង វណ្ណលី​ ​អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​ប៉ាស៊ីហ្វិក​ ​ហើយ​លោក​ ​មាន ឫទ្ធិ​ ជា​អ្នក​សម្រប​សម្រួល៕​