​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី៖ ​បរិយាកាស​នយោបាយ​ និង​គណបក្ស​នយោបាយ ដែល​មិន​ចំណុះ​រដ្ឋាភិបាល

0:00 / 0:00

លោក​អ្នក​នាង​កញ្ញា​ជា​ទី​មេត្រី,

នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃ​សុក្រ ទី២០ វិច្ឆិកា​ ឆ្នាំ២០២០ ជា​ការ​ជជែក​​ពិភាក្សា​ជាមួយ​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ អំពី​ការ​បង្កើត​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ រួម​ជាមួយ​គណបក្ស​ពីរ​ផ្សេង​ទៀត ក្នុង​ពេល​ដែល​​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា រង​​ការ​ចោទ​ប្រកាន់​ថា នៅ​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​បង្ក​ឱ្យ​មាន​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ ដល់​គណបក្ស​នយោបាយ ដែល​មិន​ចំណុះ​រដ្ឋាភិបាល ដើម្បី​ឱ្យ​ពួក​គេ​អាច​ចូល​ប្រកួត​ក្នុង​ឆាក​នយោបាយ ដោយ​សេរី និង​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​នៅ​ឡើយ។

សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ គឺ​ជា​ការ​ចូលរួម​ដោយ​គណបក្ស​នយោបាយ​ចំនួន ៣ គឺ​ទី​មួយ ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់​លោក ម៉ម សូណង់ដូ ទីពីរ​គណបក្សខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆាំ និង​ទី​បី គណបក្សខ្មែរ​តែ​មួយ ​របស់​លោក កែម រិទ្ធីសិត។

សូម​លោក​អ្នក​នាង​ចុច​​ស្ដាប់​​សំឡេង​នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ អ្នក​រាយការណ៍​ពត៌មាន​អាស៊ី​សេរី និង​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ...