នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី៥ ខែមីនា នឹងជជែកពិភាក្សាលើប្រធានបទថា ទាក់ទងនឹងលោក ហ៊ុន ម៉ាណែត ថ្លែងសារការពារឪពុករបស់លោក តែមិននិយាយពីរឿងគោលនយោបាយជាតិ និងការដោះស្រាយវិបត្តិនានា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែងតែថ្លែងការពារឪពុក និងក្រុមគ្រួសាររបស់ខ្លួន នៅទៅកាន់អ្នកគាំទ្រ ទោះជានៅក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្ដែង ដូចជា លោកបានថ្លែងនៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៣ មីនាថា ឪពុករបស់លោក គឺលោក ហ៊ុន សែន វិល មកធ្វើជាប្រធានព្រឹទ្ធសភាវិញនោះ ដើម្បីរក្សាស្ថិរភាពសង្គមជាដើម។
តើហេតុអ្វីបានជាលោក ហ៊ុន ម៉ាណែត ថ្លែងការពារឪពុករបស់ខ្លួន តែមិននិយាយពីរឿងគោលនយោបាយជាតិ និងការដោះស្រាយវិបត្តិនានា ដែលកំពុងកើតឡើងនៅក្នុងសង្គមទៅវិញ?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយបណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និងលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលបានជជែកពិភាក្សាអំពីបញ្ហានេះ ក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤៕