វេទិកា​អ្នក​ស្ដាប់៖​ ​ភាព​តានតឹង​ជុំវិញ​គម្រោង​ព្រែក​ជីក​ហ្វូណន ទាំង​ផ្នត់​គំនិត និង​វិបត្តិ​ថវិកា

ដោយ ជុន ច័ន្ទបុត្រ
2024.04.19
វេទិកា​អ្នក​ស្ដាប់៖​ ​ភាព​តានតឹង​ជុំវិញ​គម្រោង​ព្រែក​ជីក​ហ្វូណន ទាំង​ផ្នត់​គំនិត និង​វិបត្តិ​ថវិកា (ឆ្វេង) លោក ឯម សុវណ្ណារ៉ា អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​លោក គឹម សុខ អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ។
RFA

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃ​សុក្រ ទី១៩ ខែមេសា ពិភាក្សា​លើ​ប្រធានបទ​ ទាក់ទង​នឹង​ភាព​តានតឹង​ជុំវិញ​គម្រោង​ព្រែក​ជីក​ហ្វូណន ទាំង​ផ្នត់​គំនិត និង​វិបត្តិ​ថវិកា។

គម្រោង​ព្រែកជីក​ហ្វូណន នៅតែ​មាន​បញ្ហា​ចម្រូងចម្រាស​នៅ​ឡើយ មក​ដល់​ពេល​នេះ។ ភាព​ចម្រូងចម្រាស​នេះ មាន​ទាំង​ផ្នត់​គំនិត និង​វិបត្តិ​ថវិកា។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅតែ​បន្ត​អំពាវនាវ​ឲ្យ​មហា​មិត្ត​ដែកថែប​ចិន ជួយ​សម្រេច​ឲ្យ​បាន​នូវ​គម្រោង​ដ៏​ធំ​មួយ​នេះ ស្រប​ពេល​មហា​មិត្ត​ជាប់​ព្រំដែន​គ្នា គឺ​វៀតណាម បាន​បញ្ចេញ​ប្រតិកម្ម​ដ៏​កម្រ​មួយ​ប្រឆាំង​នឹង​គម្រោង​នេះ។

ចំណែក​អ្នក​វិភាគ​ឯករាជ្យ​មួយ​ចំនួន ក៏​មាន​ទស្សនៈ​ផ្ទុយ​គ្នា​ខ្លះ​ដែរ ដោយ​អ្នក​ខ្លះ​ថា ចង់​ឲ្យ​មាន និង​ខ្លះ​ទៀត​ថា ព្រែកជីក​ហ្វូណន​នេះ​មិន​ចាំបាច់​ប៉ុន្មាន​ឡើយ សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។

តើ​ទស្សនៈ​របស់​អ្នកវិភាគ មាន​អំណះអំណាង​ខុស​គ្នា​យ៉ាង​ណា​ខ្លះ ជុំវិញ​គម្រោង​ព្រែក​ជីក​ហ្វូណន​នេះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក ឯម សុវណ្ណារ៉ា អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​លោក គឹម សុខ អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ ដែល​បាន​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។